ឯកសារកសិកម្ម
រូបភាព
ការចិញ្ចឹមសត្វស្លាបជាទូទៅ គេធ្វើការជ្រើសរើសយកពូជមាន់៣ប្រភេទគឺ :
– ពូជមាន់ផ្តល់ពងផង សាច់ផង ( dual – purpose ) : មាន់ឈ្មោលភាគច្រើនបំផុតត្រូវគេពិឃាតនុងអំឡុងរយៈពេល ២ ឬ៣ខែ ដើម្បីយកមកបរិភោគ រីឯមាន់ញីវិញត្រូវគេចិញ្ចឹមក្នុងរយៈពេលមួយឆ្នាំ ឬលើសពីមួយឆ្នាំ ដើម្បីផលិតយកពង ។ ប៉ុន្តែក្រោយពងចុះថយខ្លាំងពេក មាន់ញីទាំងនោះនឹងក្លាយទៅជាមាន់សាច់វិញដែរ ។ បក្សីដែលគេចិញ្ចឹមមានគោលបំណងពីរ ជាទូទៅគេចិញ្ចឹមប្រចាំគ្រួសារ ចំណែកឯអ្នកចិញ្ចឹមក្នុងទ្រង់ទ្រាយពាណិជ្ជកម្មធំៗ គេតែងតែធ្វើឯកទេសកម្ម ក្នុងចិញ្ចឹមយកពង ឬសាច់ ។
– ពូជមាន់ពង ( egg layer strains ) : ត្រូវបានគេជ្រើសរើសពូជសំរាប់ផលិតពងឲ្យបានល្អ ។ ចំនួនលើសនៃមាន់ឈ្មោលតែងតែត្រូវគេយកចេញតាំងពីពេលញាស់ចេញមក ម្ល៉េះ ពីព្រោះជាទូទៅវាជាពូជអន់ផលិតសាច់មិនល្អ ។ ការចំណាយលើមាន់ញីអាចត្រូវបានគេស្រង់ដើមមកវិញ ដោយសារលក់សាច់របស់វា បន្ទាប់ពីផលិតកម្មស៊ុតត្រូវថយចុះក្រោមអត្រា៥០ភាគរយ ។ តំលៃនៃការលក់មាន់ពង មានកំរិតទាបបំផុតដោយសារវាមានមាឌតូច ។
– ពូជមាន់សាច់ ( meat chickens ) : ត្រូវបានគេចាត់ទុកថា ជាមាន់សាច់ ( broilers ) ឬមាន់សំរាប់អាំង ( fryers ) ត្រូវបានគេចិញ្ចឹមដោយជ្រើសរើសពូជ ដែលមានការធំធាត់យ៉ាងឆាប់រហ័ស ។ មាន់ញី និងមាន់ឈ្មោលត្រូវជ្រើសរើសពីមេបាណា ដែលលូតលាស់ឆាប់រហ័ស ។ ពូជមាន់កាត់មួយចំនួននេះ អាចផ្តល់សាច់រហូតដល់ទំងន់ ២គ.ក្រ ក្នុងមួយក្បាល ដែលចិញ្ចឹមតែក្នុងរយៈពេល៧សប្តាហ៍តែប៉ុណ្ណោះ ដែលផ្តល់ចំណីដែលមានតុល្យភាពល្អ ចំនួនតិចជាង ៤គ.ក្រ ។ ក្រុមហ៊ុនបង្កាត់ពូជដំបូងជាមួយពូជកូនកាត់ ( primary breeding companies with hybrids )ក្រុម បង្កាត់ពូជ ដោយឯកទេសកម្មបានបង្កើនពូជ ដែលមានគុណភាពខ្ពស់នៃមាន់ទាំងបីប្រភេទនេះ។ ពូជមាន់ទាំងនេះត្រូវបានគេបង្កើតឡើង ដោយប្រើប្រាស់បច្ចេកទេសបង្កាត់ពូជ ហើយដែលជាទូទៅត្រូវបានគេឲ្យឈ្មោះថា ពូជកូនកាត់ ( hybrids ) ។
ការបង្កាត់ពូជនេះត្រូវបាននាំមកនូវសែនរួម ដែលជាពូជពូកែផលិតពង ឬសាច់ ជាងមេបារបស់វាទៅទៀត ។ គុណភាពខ្ពស់ដែលបានផលិតដោយសែនរួមថ្មីនេះ គេសន្មត់ថា ” កូនកាត់ដែលមានកំលាំងមាំទាំ ” ។ សព្វថ្ងៃនេះពូជមាន់កាត់មានប្រជាប្រិយ៍ភាពណាស់ ដែលអ្នកចិញ្ចឹមសត្វស្លាបទំនើបៗគេបោះបង់ការចិញ្ចឹមពូជមាន់ ដែលផ្តល់ផលពីរបែប ដូចជាពូជ rhode island reds. new hampshire ឬ cornish barred plymouth rocks ។ ពូជកូនកាត់ដែលល្អប្រសើរនៃពូជ white leghorns ដែលផលិតពងពណ៌ស ចំណែកឯពូជដែលមានពងពណ៌ក្រហមជាំ ឬពណ៌ក្រហមព្រឿងៗ តែងតែមានដូនតាជាពូជ white leghorns ខ្លះដែរ ។
ក្រុមហ៊ុនបង្កាត់ពូជទាំងនេះ ត្រូវការចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីធ្វើការសាកល្បងពូជរាប់សិបប្រភេទ និងការបន្តកូនចៅរបស់វារាប់រយ ។ ពូជដើម ឬពូជកាត់ ដែលគេបង្កាត់បញ្ចូលគ្នាបានល្អ ត្រូវបានគេជ្រើសរើសឲ្យទៅជា ពូជមេបារបស់មាន់ ដែលគេលក់ឲ្យអ្នកចិញ្ចឹម ។ ពូជកាត់ដែលដឹងថាញី និងឈ្មោល ត្រូវបានគេបង្កើតឡើងសម្រាប់លក់ដោយឡែកៗពីគ្នា ទៅឲ្យក្រុមហ៊ុនភ្ញាស់ដែលគេចិញ្ចឹមវាទាំងនោះរួមគ្នា “ហ្វូងសម្រាប់ទុកបង្កាត់ ” ។
ដូច្នេះ ពងដែលភ្ញាស់ទាំងអស់នោះ បានមកពីពងដែលជ្រើសរើសបង្កាត់រួចហើយ ។ ការចិញ្ចឹមសត្វស្លាបទិញកូនមាន់ទាំងនេះមកចិញ្ចឹម ដែលដំបូងឡើយគេស្ទាក់ស្ទើរក្នុងការចំណាយដើមទុនបន្ថែម ចំពោះមាន់កូនកាត់នេះ ។ ទោះបីចំណីអាហារដែលទិញមកប្រើប្រាស់នោះ ត្រូវបានគេគណនាក៏ដោយ ក៏សារៈប្រយោជន៍នៃការចិញ្ចឹមមាន់កូនកាត់ នៅមានលក្ខណៈល្អប្រពៃដែរ ។
ជាបច្ច័យអាក្រក់មួយចំពោះមាន់កូនកាត់ ដែលមានកំលាំងមាំមួន បាត់បង់យ៉ាងរហ័សដោយការកាត់ពូជជាច្រើន ជាមួយសត្វស្លាបផ្សេងៗទៀតក្នុងហ្វូង ។អ្នកចិញ្ចឹមត្រូវប្រឹងបែ្រងជាថ្មី ក្នុងការជ្រើសរើសញី និងឈ្មោល ដើម្បីធ្វើការបង្កាត់ពូជសាជាថ្មីទៀត។ឈ្មោះពូជ កាត់ទាំងនេះជាច្រើន ឥឡូវត្រូវបានគេទទួលស្គាល់ ដោយអ្នកចិញ្ចឹមសត្វស្លាបទូទាំងពិភពលោក ។
ពូចមាន់សាច់ដែលគេតែងតែប្រសិទ្ធនាមឲ្យ សំរាប់សំគាល់ដល់ក្រុមហ៊ុនបង្កាត់ពូជដូចជា : arbor acres, cobb, h&n, hubbard, indian river, peterson, pilch, ross, shaver, vantress, និង vedette ។ ប្រភេទពូជមាន់ខ្លះទៀត ត្រូវបានផលិតឡើងដោយក្រុមហ៊ុន barbcock, hyline, dekalb, hisex, isa brown, tegel ។ រីឯពូជមាន់ដែលគេចិញ្ចឹមយកស៊ុតផង និងសាច់ផងរួមមាន : delkalb-warren 6 sal-link (អាមេរិក), hardy sex-linked (អាមេរិក), kabir (អីស្រាអែល), label (បារាំង), nara sex-linked (ជប៉ុន), parks hybrids, និង stino’s white baladi (អេហ្ស៊ីប) ។ពូជមាន់ដែល មានប្រយោជន៍ពីរយ៉ាង ( ផ្តល់សាច់ផងស៊ុតផង ) ត្រូវបានគេនិយមចូលចិត្តចិញ្ចឹមនៅពាសពេញពិភពលោក ដោយការប្រើប្រាស់មេមាន់សម្រាប់ក្រាប និងភ្ញាស់កូន ។
ការពិភាក្សាដោះស្រាយនៅតាមប្រទេសនានា កំពុងតែបន្តរហូតដល់សព្វថ្ងៃនេះ ដោយចោទជាបញ្ហាថា តើគេត្រូវជ្រើសរើសពូជក្នុងស្រុក ឬពូជនាំចូលបែបណា ដើម្បីបង្កាត់ ។ ជួនកាលគេបង្កាត់ពូជក្នុងស្រុកអាចមានគុណសម្បត្តិ ដូចជាធន់នឹងជំងឺ ធន់នឹងស៊ីតុណ្ហភាពផ្លាស់ប្តូរ ហើយយោងទៅលើអ្នកស្រុកដែលគេនិយមចូលចិត្ត ” មាន់រស់ជាតិខ្លាញ់ និងងាយស្រួលទំពារ ” ។
រសជាតិខុសគ្នាអាស្រ័យទៅលើចំណី ដែលយើងលែងឲ្យវាដើររកស៊ីដោយខ្លួនឯងដូចជា : ខ្ទឹមស សត្វល្អិត ស្មៅ និងលាមកសត្វ ។ ការលូតលាស់យឺតធ្វើឲ្យសាច់ស្វិតពិបាកទំពារបន្តិច ។ ពូជបង្កាត់ដែលនាំចូលមិនមានជំងឺ អាចធ្វើឲ្យសត្វលូតលាស់យ៉ាងរហ័ស ដោយផ្តល់ចំណីអាហារមានគុនភាពល្អៗ ហើយផលិតពងច្រើន ។ ការបង្កាត់ពូជតែមួយតាមគ្រួសារ ទៅតាមលក្ខណៈធម្មជាតិ ទទួលបានលទ្ធផលទាបទាំងសាច់ ទាំងស៊ុត ។
តាម ការបញ្ចូលមាន់ឈ្មោលដែលគេនាំចូលមក ដើម្បីយកទៅបង្កាត់ជាមួយមេមាន់ក្នុងស្រុក គុណសម្បត្តិមួយចំនួន នៃកូនមាន់កាត់ដែលមានកំលាំងមាំទាំនោះ អាចត្រូវបានគេធ្វើសហប្រតិបត្តិការ ក្នុងកម្មវិធីពង្រីកការចិញ្ចឹមមាន់នេះ នៅក្នុងភូមិដោយចំណាយទន់តិច ហើយអ្នកចិញ្ចឹមនៅតែផ្អែកទៅលើការភ្ញាស់ តាមលក្ខណ:ធម្មជាតិ និងការក្រាបដោយមេមាន់ ។
តាមធម្មតាការបង្កាត់ពូជញីឈ្មោលបែបនេះ ធ្វើឲ្យផលិតផលពងកើនឡើង, មាន់ឆាប់ធំធាត់ ហើយទទួលភាពធន់នឹងជំងឺពីបានាំចូលផង និងពីមេក្នុងស្រុកផង ។ កម្មវិធីនេះចង់អំពាវនាវឲ្យមានការកែលំអរពូជ ដោយការជ្រើសរើសពូជនាំចូលណា ដែលផ្តល់ទិន្ទផលខ្ពស់។ កូនមាន់ឈ្មោលនាំចូល មិនមានតំលៃថ្លៃទេ ជានិច្ចជាកាលគេតែងធ្វើការជុំរុះវាចោល នៅកន្លែងភ្ញាស់តែម្តង។
ប្រភព៖ itcambo