ចំណេះដឹងទូទៅ
រូបភាព
មិនត្រូវការទីកន្លែងធំទូលាយក៏យើងអាចចិញ្ចឹមបាន ងាយស្រួលធ្វើជាលក្ខណៈគ្រួសារដើម្បីបង្កើនប្រាក់ចំណូល។
ការរៀបចំកន្លែងចិញ្ចឹម៖
-រៀបចំលូដែលមានមុខកាត់១ម៉ែត្រ យកលូចាស់ៗដែលប្រើរួចសាបជាតិស៊ីម៉ងត៍ ប្រសិនបើលូថ្មីត្រូវត្រាំទឹកចោលរយៈពេល១០ថ្ងៃសិន រួចចាក់បិតបាតរបស់វាកុំឲ្យជ្រាប់ទឹកចេញ
-អាចធ្វើនៅកន្លែងដែលមានម្លប់ខ្លះ មិនត្រូវថ្ងៃខ្លាំងពេក
-ដាក់ទឹកបញ្ចូលកម្ពស់៤តឹក និងដាក់ដាំចក ក៏កំប្លោក និងស្លឹកដូងមួយចំនួន ដើម្បីជាជម្រក និងបង្កើតអុកស៊ីសែន និងជួយបង្កើតចំណី ហើយទុកវាចោលរយៈពេលប្រមាណ១០ថ្ងៃ
-ដាក់មេកំពិសដែលមានពងស្រាប់ប្រមាណ១០ក្បាល ឬមិនទាន់មានពងក៏បាន និងឈ្មោលប្រមាណ៥ក្បាលក្នុងលូមួយ (អាចទិញយកមកពីទីផ្សារ កំពិសឈ្មោលមានមាឌតូចជាងកំពិសញី និងមិនមានសំបុកពងនៅពោះវាទេ)
-ដាកខ្ចៅចូលប្រមាណមួយកំប៉ុង។
*ការឲ្យចំណី៖
-ស្ងោរពងទាចំនួន២គ្រាប់ យកតែស្នូលក្រហម បំបែកវាជាដុំៗហើយយកទៅក្នុងលូជា៣កន្លែង ឲ្យចំណីចំនួន ២ទៅ៣ដងក្នុងមួយថ្ងៃ។
-អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។
-បច្ចេកទេសដែលអាចជួយឲ្យកំពិសឆាប់ពងគឺយើងត្រូវដាក់ឧបករណ៍បាញ់ខ្យល់ទឹកក្នុងលូនោះវិលចុះឡើងរយៈពេលប្រមាណ១០-២០នាទីក្នុង១ថ្ងៃព្រោះកំពិសវាចូលចិត្តទឹកដែលមានលំហូរដែលធ្វើឲ្យវាឆាប់កកើតពង។
-ត្រូវប្តូរទឹករាល់២អាទិត្យម្តង
-ដើម្បីឲ្យកំពិសឆាប់ធំធាត់យើងត្រូវលាយទឹក EM ១ស្លាព្រាបាយ ស្ករងូ១ស្លាព្រាបាយ លាយជាមួយទឹក១លីត្ររក្សានៅកន្លែងម្លប់ចំនួន១អាទិត្យ រួចចាក់កន្លះលីត្រចូលក្នុងលូ ដែលវាអាចជួយសម្លាប់មេរោគ ហើយធ្វើឲ្យកំពិស និងខ្ចៅឆាប់ធំធាត់លឿន។
-កំពិសត្រូវការរយៈពេលប្រមាណ ១ខែជាងទៅ២ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ខែទើបអាចប្រមូលផលបាន ឯខ្ចៅត្រូវការពេលប្រមាណ៥ខែអាចប្រមូលផលបាន។
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
– អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH