គ្មាន
តើលោកជីវ តាក្វាន់បានកត់ត្រាអ្វីខ្លះកំឡុងមកស្នាក់នៅក្រុងអង្គរពីឆ្នាំ១២៩៦ ដល់ឆ្នាំ១២៩៧ ?
រូបភាព
លោក ជីវ តាក្វាន់ មានកំណើតនៅស្រុកវ៉េងតា ខេត្តជាក់កាង ក្នុងភូមិភាគចិនខាងត្បូង។លោកគឺជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧។កំណត់ហេតុរបស់លោក ជីវ តាក្វាន់ គឺជាឯកសារតែមួយគត់ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីជីវភាពរស់នៅ ប្រចាំថ្ងៃ និងទិដ្ឋភាពនៃចក្រភពអង្គរនាសម័យកាលនោះ។កំណត់ហេតុដែលត្រូវបានបកប្រែជាភាសាខ្មែរដោយលោក លី ធាមតេង បោះពុម្ពផ្សាយនៅឆ្នាំ១៩៧៣ មានកម្រាស់ ៨១ ទំព័រ ដែលក្នុងនោះ៦១ទំព័រជាខ្លឹមសារនៃកំណត់ហេតុសុទ្ធនិង២០ ទំព័រជាការពន្យល់ដើមហេតុនៃការបកប្រែ និងសេចក្ដីពន្យល់ពាក្យខ្មែរដែលលោក ជីវ តាក្វាន់ កត់ត្រាតាមសំនៀងចិន ។
(រូបសំណាកក្រមួនរបស់លោក ជីវ តាក្វាន់ នៅភូមិវប្បធម៌កម្ពុជា ខេត្តសៀមរាប)
កំណត់ហេតុនេះបែងចែកជា ៤០ ជំពូក ដែលជំពូកខ្លះមានតែ២ ឬ៣ បន្ទាត់ និងជំពូកខ្លះមានច្រើនទំព័រ ជារួមជំពូកទាំងនេះពិពណ៌នាអំពី សាសនា ការកាត់ក្ដី ភាពជាព្រះមហាក្សត្រ កសិកម្ម សត្វស្លាប បន្លែ ប្រពៃណីនៃការងូតទឹក និងទាសាទាសី ។ ទិដ្ឋភាពផ្សេងៗនៃជីវភាពខ្មែរនៅសតវត្សទី១៣ ដែលលោក ជីវ តាក្វាន់ បានរៀបរាប់ ដូចជា ការស្លៀកពាក់ ឧបករណ៍ប្រើប្រាស់ សត្វអូសទាញ និងការជួញដូរ នៅតែឃើញមានបន្តរហូតមកដល់ទសវត្សឆ្នាំ១៩៩០ ។ ចំណែកឯទិដ្ឋភាពផ្សេងៗទៀត ដូចជា ទាសាទាសី ច្បាប់គ្រប់គ្រង និងការកាត់ក្ដីមិនផ្អែកលើហេតុផលច្បាស់លាស់ ត្រូវបានកែប្រែនៅសតវត្សទី១៩ ។
ក្នុងកំណត់ហេតុរបស់លោកបានសសេររៀប40ចំណុចសំខាន់ៗដូចជា៖(បរិវេណនៃទីក្រុង-ដំណាក់‑លំនៅឋាន-សម្លៀកបំពាក់ និង គ្រឿងអលង្ការ-អំពីមន្ត្រី-អំពីលទ្ធិសាសនាបីបែប-អំពីអ្នកស្រុក-អំពីស្ត្រីសម្រាលកូន-អំពីស្ត្រីក្រមុំ-អំពីទាសាទាសី-អំពីភាសា-អំពីមនុស្សព្រៃ-អំពីអក្សរសាស្ត្រ-អំពីពេលចូលឆ្នាំ-អំពីការកាត់ក្ដី-អំពីជម្ងឺស្រែង-អំពីមរណភាព-អំពីការភ្ជួរដាំ-អំពីទឹកដី-អំពីផលានុផល-អំពីរបរជំនួញ-ទំនិញចិនដែលគេត្រូវការ-អំពីស្មៅ និង ដើមឈើ-អំពីសត្វស្លាប-អំពីសត្វជើងបួន-អំពីបន្លែបង្ការ-អំពីត្រី និង សត្វលូន-អំពីការបិទស្រា-អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី-អំពីដង្កូវនាង និង ដើមមន-អំពីប្រដាប់ប្រើប្រាស់-អំពីរទេះ និង អង្រឹងស្នែង-អំពីទូក‑ច្រវា-អំពីខេត្ត-អំពីស្រុកភូមិ-អំពីប្រមាត់ប្រមង់-អំពីរឿងចម្លែកមួយ-អំពីការងូតទឹក-ការចូលជ្រកនៅ (អន្តោប្រវេសន៍)-អំពីកងទ័ព-ការយាងចេញនៃមហាក្សត្រ-ល-។






