ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

តើភ្លេងពិណពាទ្យ មានតាំងពីពេលណាមក..?

24-Jan-2019 10:22 PM

រូបភាព


ដោយ: Uddam

គេ​ហៅ​ភ្លេង​នេះ​ថា​ ពិណពាទ្យ មក​ពី​ក្នុង​ក្រុម​ភ្លេង​នេះ គេ​ប្រើ​ពិណ​ចាប់​ផ្ដើម​មុន​គេ ។ មាន​អ្នក​ខ្លះ​ហៅ​ភ្លេង​ពិណពាទ្យ​នេះ​ដោយ​ភ័ន​ច្រឡំ​ថា​ភ្លេង​សៀម តាម​ការ​ពិត​សៀម​យក​ពី​ខ្មែរ​យើង​ទៅ​វិញ​ទេ ។

សៀម​ហៅ​ភ្លេង​ពិណពាទ្យ​នេះ​ថា ប៉ីពាទ្យ (ពិផាត) ដោយ​ពី​ដើម​គេ​ប្រើ​ប៉ី ឬ​ស្រឡៃ​នាំ​មុខ​គេ ។ តាម​លោក ឈិម ក្រសេម បាន​ឲ្យ​ដឹង​ថា ភ្លេង​ពិណពាទ្យ​នេះ​មាន​កំណើត​មក​ពី​ប្រទេស​ឥណ្ឌា​តាំង​ពី​ព្រេង​នាយ​ ហើយ​ត្រូវ​បាន​ខ្មែរ​យើង​កែប្រែ​ផ្លាស់​ប្ដូរ​ថែម​ថយ​គ្រឿង​ភ្លេង​ឲ្យ​ក្លាយ ​មក​ជា​របស់​ខ្មែរ ។

គេ​បាន​រៀប​ភ្លេង​ពិណពាទ្យ​ជា​ពីរ​វង់​គឺៈ ពិណពាទ្យ​វង់​តូច (មាន​ប្រដាប់​ ៥ ​គ្រឿង) និង​ពិណពាទ្យ​វង់​ធំ (មាន​ប្រដាប់​ ១០​គ្រឿង) ។ នៅ​ក្នុង​ព្រះរាជ​វាំង​មាន​ភ្លេង​ពិណពាទ្យ​ពិសេស​មួយ​បែប​ហៅ​ថា ក្រុម​មហោរី​ព្រះរាជ​ទ្រព្យ (មាន​គ្រឿង​ចម្រុះ​ច្រើន​បែប​យ៉ាង​រហូត​ដល់​ ១៦ ​គ្រឿង) ។

នៅ​ប្រទេស​ខ្មែរ​យើង គេ​លេង​ភ្លេង​ពិណពាទ្យ​កំដរ​របាំ​បុរាណ​ក្នុង​ពិធី​បួងសួង (បន់ស្រន់ លាបំណន់) ពិធី​ក្នុង​សាសនា (បុណ្យ​កឋិន បំបួស​នាគ ផ្កា​ប្រាក់ ពុទ្ធា​ភិសេក…) និង​អាច​លេង​ក្នុង​ពិធី​កំដរ​បុណ្យ​សព ។