ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

គន្លឹះដើម្បីដាំអំពិលបានអាយុវែង

25-Jan-2019 12:20 AM

រូបភាព


ដោយ: Uddam

អ្នកណាៗក៏ស្គាល់ដើមអំពិល ហើយអំពិលមានច្រើនប្រភេទ។ដើមអំពិលមានប្រភពដើមពីប្រទេសអាព្រិច តែសព្វថ្ងៃដើមអំពិលត្រូវបានគេយកមកដាំនិងដុះស្ទើរពេញពិភពលោកទៅហើយតែគេឃើញសំបូរនៅតំបន់អាស៊ី អាមេរិកខាងជើងនិងអាមេរិកខាងត្បូង និងអូស្ត្រាលី ហើយនិងប្រទេសនៅតំបន់ត្រូពិចមួយចំនួនទៀត។ដើមអំពិលមានកំពស់រហូតដល់ទៅ25ម៉ែត្រ និងមានអាយុច្រើនជាង300ឆ្នាំ។

វិធីបណ្តុះអំពិល

-ត្រាំគ្រាប់អំពិលដែលទុំល្អក្នុងទឹកក្តៅឧណ្ណៗ ហើយក្រឡុងប្រហែលពីរបីនាទី

-ដាក់គ្រាប់អំពិលចូលក្នុងទីបណ្តុះ(ធ្វើពីអង្កាមដុត)ជំរៅ1សម

-រយៈពេលមួយទៅពីរសប្តាហ៍អំពិលនឹងដុះចេញពន្លក

-អំពិលដែលដុះពីការបណ្តុះគ្រាប់មានអាយុវែងជាងផ្សាំមែក ហើយវាអោយផលចាប់ពីអាយុ6-7ឆ្នាំ ខុសពីអំពិលផ្សាំមែកដែលប្រហែលជា1ឬ2ឆ្នាំអាចបានផ្លែ។

ការដាំដុះអំពិលជារុក្ខជាតិត្រូវការអាកាសធាតុក្តៅហើយសើម តែកត្តាសំខាន់ដើម្បិដាំអំពិលឆាប់បានផលត្រូវការកត្តា4 មានពន្លឺគ្រប់គ្រាន់ ដីមានជីជាតិ ជី និងទឹក។

ប្រភព៖ balconygarden