ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើជីកំប៉ុស្តិ៍គោកធម្មជាតិ ស៊ុភើ អី អឹម បូកាឈិ (Super EM BOKASHI) ជំនួយដើម និងស្លឹក ដំណាំដុះលូតលាស់ល្អ

25-Jan-2019 09:22 AM

រូបភាព


ដោយ: Uddam

១.អត្ថប្រយោជន៍
-ជួយអោយដំណាំដុះលូតលាស់ល្អ

Image may contain: plant, outdoor and natureImage may contain: plant and food-ជំនួយដើម និងស្លឹកលូតលាស់ល្អ

Image may contain: plant and flowerImage may contain: plant, outdoor, nature and food

14907682_208822856215137_1674928640246364446_n
-សុវត្ថិភាពដល់អ្នកដាំដុះ និងអ្នកប្រើប្រាស់
-សន្សំសំចៃថវិកាបានច្រើន តាមរយៈការប្រើសម្ភារដែលមានស្រាប់

14908309_208822519548504_5701342641041658735_n-កាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមី
-ចូលរួមរក្សាបរិស្ថាន។

14908406_208822246215198_338537955602254345_n
២.សម្ភារ និងធាតុផ្សំ
-ធាតុផ្សំ៖ កន្ទក់ ២៥គីឡូក្រាម លាមកសត្ វ២៥គីឡូក្រាម ធ្យូងអង្កាម ២៥ គីឡូក្រាម ស្កររងូវ ៨០០មីលីលីត្រ ទឹកស្អាត ១០ លីត្រ មេEM៤០សេសេ និងមេ Super បូកាឈិ២ក្ដាប់។

18199444_719420984903805_1947812023154776169_n
-សម្ភារៈ៖ចប បង្គី រនាស់ អំបោស ប៉ែល បាវ និងធុងទឹកចំនុះ១០លីត្រ។

៣.របៀបធ្វើ
របៀបលាយ៖លាយកន្ទក់ លាយមកគោល និងធ្យូងអង្កាមចូលគ្នាអោយសព្វល្អ។លាយស្កររងូវ និង មេ EM និងមេ Super បូកាឈិអោយបានសព្វល្អ រួចចាកទៅក្នុងទឹកស្អាត១០លីត្រ ហើយយកទៅស្រោចល្បាយ ខាងលើរួចច្របលវាចូលគ្នាអោយសព្វល្អ។ ត្រូវប្រាកដថា ល្បាយយើងមានសំណើមគ្រប់គ្រាន់ (៤០%-៥០%) និងបន្ទាប់ពីលាយរួចត្រូវដាក់នៅក្នុងធុង ឬប្លាស្ទិចដោយសង្កត់វាអោយណែនល្អរួចគ្រប់ ឬចង់មាត់វាអោយជិតល្អ និងដាក់នៅក្រោមម្លប់។

18222356_719420981570472_8632357490411094816_n18222144_719421024903801_7112755627796080985_n18222027_719421028237134_5782508918203622301_n18199148_719421021570468_557749155611841544_n
វិធីប្រើប្រាស់៖ ជី អីអឹមបូកាឈី អាចប្រើបានក្នុងរយៈពេល ២ ទៅ ៣សប្តាហ៍ នៅពេលដែលល្បាយនោះមានក្លិនឈ្ងុយ។
– ប្រើជាជីកំប៉ុស្ត៍

14900356_208822386215184_6811402809901980381_n
– ទ្រាប់បាតមុនពេលដាំកូន ៧ថ្ងៃ ចំនួន ១គីឡូក្រាម/១ម៉ែត្រការ៉ែ ឬ ១ក្តាប់ដៃពេញ/១ដើម

14724641_208822916215131_2273419658833746629_n
– អាចប្រើបន្ទាប់ពីដាំហើយ ដោយដាក់ ១ក្តាប់ដៃពេញ/១ដើម នៅជុំវិញគល់ដំណាំ
– អាចទុកបានរយៈពេល ១ ឆ្នាំ។

14732228_208822946215128_1514235799388529928_n

ប្រភព៖ តែម សម្បតិ្ត