សីលធម៌
រូបភាព
ភ្លេងអារក្សគឺភ្លេងដែលប្រគំក្នុងការបញ្ចូលខ្មោចព្រាយបិសាច អារក្ខ អ្នកតា ។ កាលណាមានមនុស្សឈឺ ហើយបើចង់ដឹងអំពីបុព្វហេតុនៃជម្ងឺ គេលែងភ្លេងអារក្ខដើម្បីបញ្ចូលខ្មោច លៀងខ្មោច ។ ក្រៅពីប្រើក្នុងការបញ្ចូលខ្មោច និងលៀងខ្មោច គេអាចប្រើក្នុងការឡើងអ្នកតាដែរ ។
តាមការស្រាវជ្រាវរបស់ក្រុមប្រជុំទំនៀមទម្លាប់ (លោក ជឹម ឈុំ) បានឲ្យដឹងថាភ្លេងអារក្ខនេះមានកំណើតមកពីក្មេងលេងបាយឡុកបាយ ឡ ។ មានរឿងដំណាលតៗគ្នាថា នៅក្នុងភូមិមួយមានក្មេងប្រុសស្រីជាច្រើនបានប្រជុំគ្នាលេងដោយ មានអ្នកខ្លះធ្វើជាភ្ញៀវ ខ្លះធ្វើជាកូន ហើយនាំគ្នាផឹកស៊ីស្រឹងដេកដួលស្រែកហ៊ោកញ្ជ្រៀវសប្បាយរាល់ៗ ថ្ងៃ ។
លុះលេងយូរទៅក៏វក់លេងទាំងយប់ទាំងថ្ងៃភ្លេចបាយទឹក ដេកពួន ឪពុកម្ដាយឃាត់យ៉ាងណាក៏ពុំស្ដាប់ ។ ដោយឃើញហេតុចម្លែកយ៉ាងនេះ ចាស់ៗក៏នឹកថាប្រហែលជាមានខ្មោចព្រាយអ្វីមកពង្វក់ចិត្តក្មេង ទាំងនេះ ហើយទើបនាំគ្នាបន់ស្រន់ឡើង ។ នៅពេលដែលគេនឹកនារកខ្លួន ពេលនោះខ្មោចក៏ឆ្លៀតឱកាសចូលមកសន្ធិតក្នុងខ្លួនក្មេងម្នាក់ភ្លាម ហើយបញ្ជាឲ្យចាស់ៗទាំងនោះរៀបសំណែនដោយមានលេងភ្លេងថ្វាយពួកគេ ផង ។
លុះបានផឹកស៊ីឆ្អែតស្កប់ស្កល់ហើយ ខ្មោចក៏ចាកចេញពីរូបក្មេងនោះទៅ ឯពួកក្មេងក៏ឈប់វក់លេងដូចមុនទៀត ។ ចាប់ពីពេលនោះមកចាស់ៗក៏មានជំនឿព្រមទាំងយកខ្មោចជាទីគោរព ទីពឹងក្នុងគ្រាមានភ័យអាសន្ន ។
សូមមើលវីដេអូ៖
សម្រួលអត្ថបទដោយ៖pc