គ្មាន
រូបភាព
កសិករម្នាក់នៅក្នុងប្រទេសវៀតណាម បានរកឃើញវិធីមួយ ដើម្បីផលិតដូងពិសេស សម្រាប់សែន «ជីដូនជីតា» របស់គាត់
នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណី ។ គំនិតរបស់គាត់នេះ គឺត្រូវផលិតដូងឲ្យចេញរូបរាងផ្លែឃ្លោក ដោយពុំប្រើប្រាស់បច្ចេកវិទ្យាពិសេសណាមួយឡើយ ដោយគ្រាន់តែយកកងដែករឹប ដើម្បីបង្កើតឲ្យចេញជារូបរាងប៉ុណ្ណោះ ។






កសិករដ៏មានគំនិតច្នៃប្រឌិតរូបនេះ បានចែករំលែកថា ការព្យាយាមដំបូងរបស់គាត់ពុំទទួលបានជោគជ័យនោះទេ ។ ប៉ុន្តែ គាត់ពុំបានបោះបង់ចោលគំនិតនេះនោះទេ បន្ទាប់ពីចំណាយផ្លែដូងសាកល្បងអស់ពីរបីធ្លាយ ។ តាមរយៈការអំណត់ព្យាយាមជំនះ ចុងក្រោយ គាត់អាចផលិតផ្លែដូងចេញជារូបរាងផ្លែឃ្លោកតែម្តង ប៉ុន្តែ សាច់ និងទឹករបស់វា ពុំរលួយនោះទេ ។



ការខិតខំប្រឹង ជាមួយគំនិតថ្មីនេះ បានធ្វើឲ្យកសិកររូបនេះកើបលុយយ៉ាងក្រាស់ក្រាលតែម្តងក្នុង១ឆ្នាំៗ ។ ព្រោះដូង១ផ្កែ គាត់អាចលក់បានចាប់ពី 10$ ទៅ 12$ ឯណោះ ៕



ប្រភព៖ VTC NEWS


