ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើជីកំប៉ុសគោកអាចយកទៅប្រើលើដំណាំគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបានប្រើ

28-Jan-2019 02:34 PM

រូបភាព


ដោយ: Uddam

វត្ថុធាតុដើម៖ ធ្យូងអង្កាម ១០០គ.ក លាមកគោស្ងួត ពុកផុយ ៣០០គ.ក និងកំបោរស ៥គ.ក។


របៀបធ្វើ៖
-ច្របល់វត្ថុធាតុដើមទាំង៣មុខឱ្យស្មើសាច់ (ដូចលាយស៊ីម៉ង់តិ៍)
-ផ្សើមដោយទឹក សំណើមប្រមាណ ៧០%


-ច្រកល្បាយវត្ថុធាតុនោះទៅក្នុងថង់ប្លាស្ទិកចងមាត់ឱ្យជិតដាក់ហាលថ្ងៃ
-ឧស្សាហ៍ប្រែត្រលប់ រយៈពេល១៤ថ្ងៃយើងអាចទុកក្នុងម្លប់ដើម្បីឱ្យជីចុះកំដៅ អាចយកប្រើបាន។


របៀបប្រើ៖ ជីកំប៉ុសនេះ អាចយកទៅប្រើលើដំណាំគ្រប់ប្រភេទ ក្នុងកម្រិតទ្រាប់បាត ១គ.ក/ម២ និងសម្រាប់បំប៉ន។


អត្ថបទដោយៈ អ៊ាង សុផល្លែត