ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ចង់បានសក់ទន់រលោង សាកល្បងជាមួយវិធីមួយនេះ !!!

30-Jan-2019 08:59 AM

រូបភាព


ដោយ: Uddam

ចង់ឱ្យសក់រឹងមាំស្រស់ស្អាតនិងមានសុខភាពល្អខាងក្រោមនេះគឺជារូបមន្តទឹកអង្ករសម្រាប់អ្នក ៖


*គ្រឿងផ្សំ៖
-ទឹក
-កែវ
-អង្ករកន្លះកំប៉ុង


*របៀបធ្វើ៖ ១.លាងអង្ករជាមួយនឹងទឹកមួយកែវសិន ដើម្បីកម្ចាត់ធាតុកខ្វក់
២.ដាក់អង្ករក្នុងចាន និងដាក់ទឹកចូល រួចគ្របចោល
៣.ត្រាំ១៥ ទៅ ៣០នាទី
៤.កូរទឹករហូតដល់ឡើងពណ៌ស
៥.សម្រឹតទឹកដាក់ក្នុងចានស្អាតមួយ។
៦.ទុកទឹកអង្ករនោះចោលក្នុងបន្ទប់មានសីតុណ្ហភាពល្មមរយៈពេល ១ថ្ងៃ ឬរហូតដល់វាជូរ។
នេះមានន័យថាវាឡើងមេ ហើយវាអាស្រ័យតាមកម្តៅខ្លាំងឬខ្សោយ ដើម្បីពន្លឿនឱ្យវាឆាប់ជូរ។


*ចំណាំ៖ អ្នកមានសក់ស្ងួតត្រូវប្រើរាងច្រើនបន្តិច ហើយចំណែកឯអ្នកមានសក់ខ្លាញ់ គឺប្រើក្នុង ចំនួនតិច ព្រោះទឹកអង្ករឡើងមេគឺខ្លាំងណាស់។
ដូច្នេះលាយទឹកក្ដៅឧណ្ហៗ ១ ទៅ ២ កែវសិន មុននឹងប្រើប្រាស់ ហើយត្រូវកំណត់មើលថា តើសក់របស់អ្នកត្រូវការទឹកអង្ករឡើងមេនោះប៉ុន្មាន និងជៀសវាងប្រើច្រើនលើសកម្រិតសក់។


*វិធីប្រើប្រាស់៖
១.ដាក់ទឹកអង្ករជូរៗលើស្បែកក្បាលរបស់អ្នក
២.ម៉ាស្សាថ្នមៗលើសក់និងស្បែកក្បាល
៣.ទុកចោល៤ទៅ៥នាទី
៤.លាងសក់ចេញជាការស្រេច ហើយអនុវត្តម្ដងក្នុងមួយសប្ដាហ៍៕