ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសធ្វើថ្នាំធម្មជាតិ កម្ចាត់ស្លឹកខ្លោចតាមគែម ឬស្លឹកក្រហម ដង្កូវស៊ីរូងស្រូវ និងមមាចត្នោត!

30-Jan-2019 09:02 AM

រូបភាព


ដោយ: Uddam

ប្រយោជន៍ជួយឲ្យរុក្ខជាតិជៀសផុតពីក្រៀមក្រហមស្លឹក ដែលបណ្ដាលមកពីត្រូវទឹកភ្លៀងកក់ខែ និងបញ្ហាសត្វល្អិតស៊ីស្រូវ អរម៉ូនស្លឹកដើរតួនាទីសំខាន់ណាស់ (សំបូរជាតិស្ពាន់ធ័រ) ។
១.ធាតុផ្សំ៖ ស្ដៅ ទាំងស្លឹក និងធាង (ចិញ្ច្រាំឲ្យម៉ត់) ២០ គីឡូក្រាម រំដេង (ដំឲ្យបែក) ២ គីឡូក្រាម វល្លិ៍បណ្ដូល ពេជ្រ (ដំឲ្យបែក) ២ គីឡូក្រាម ស្លឹកប្រេងខ្យល់ និង២ គីឡូក្រាម។


២- វិធីធ្វើ
-យកស្ដៅមកកាប់ចិញ្ច្រាំឲ្យខ្លីៗ និងដំបំបែក ម្ដេង វល្លិ៍បណ្ដូលពេជ្រ ស្លឹកប្រេងខ្យល់
-ដាក់ចូលក្នុងខ្ទះដែកដែលមានចំណុះទឹក ៦០ លីត្រ គ្របគំរបពីលើ

Image may contain: plant and food
-ស្ងោររំងាស់ រហូតដល់នៅសល់តែទឹកចំណុះ ២០ លីត្រ (ស្ងោរទឹក ៣ យកទឹក ១)
-បន្ទាប់មកយកទាំងកាក និង ទឹក ២០ លីត្រ ច្រកចូលក្នុងស្បៃការ៉ុង

-ចាក់ល្បាយទឹកដែលមានមេ EX-M ១៥០ មីលីលីត្រ និងកាកាស្ករ ២៥០ មីលីលីត្រ បើសិនជាទឹកមិនពេញទេ យើងត្រូវបន្ថែមទឹករហូតដល់ពេញ ហើយបិតគំរបធុង មួលឲ្យជិតល្អ ផ្អាប់ទុករយៈពេល ១២ ទៅ ១៤ ម៉ោង នោះទើបយើងអាចយកមកប្រើបានហើយ ។


៣- វិធីប្រើ
-យកអរម៉ូន ១ លីត្រ លាយជាមួយទឹក ២០ លីត្រ បាញ់ទៅលើស្លឹករុក្ខជាតិនៅពេលល្ងាច រឺព្រឹក ។
-ក្នុងមួយអាទិត្យ ២ ដង (ទឹកស្អាត ១ លីត្រ លាយជីទឹកអរម៉ូន ៥០ សេសេ) ។

-បើមានមមាចត្នោត រឺ ដង្កូវស៊ីរូងស្រូវ ត្រូវបាញ់ក្នុង ១ ហ.ត ៥ លីត្រផង និងស្រោចចូលក្នុងទឹកស្រែ ១ ហ.ត ៦០ លីត្រ ។
៤- ការរក្សាទុក៖ អាយុកាលនៃការរក្សាទុកអរម៉ូន គឺបានរយៈពេល ៣ ខែ។

ខេមបូឌាអេចបេ្រសញូស៏ ២០០៨