ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

រូបមន្តធម្មជាតិជួយព្យាបាលមាន់ដើរសំកុក ឱ្យមាន់ស៊ីចំណីច្រើន សាច់ថ្លាល្អ ឆាប់ធំធាត់ ការពារជំងឺ!

31-Jan-2019 11:29 AM

រូបភាព


ដោយ: Uddam

ថ្នាំនេះ ជួយព្យាបាលមាន់ដើរសំកុក ឱ្យមាន់ស៊ីចំណីច្រើន សាច់ថ្លាល្អ ឆាប់ធំធាត់ គ្មានជំងឺ និងមានសកម្មភាពស្វាហាប់ឡើងវិញ ស៊ីចំណីធម្មតា។ បទពិសោធន៍នេះ អាចជួយដល់កសិករយើងបានច្រើន និងមិនចាំបាច់ចំណាយថវិកាច្រើនឡើយ ចំពោះវត្ថុធាតុដើមគឺមាននៅក្នុងស្រុក។ ដូចនេះ បងប្អូនកសិករ ប្រសិនជួបប្រទះនូវបញ្ហាមាន់ឈឺដូចខាងលើ សូមសាកល្បងបទពិសោធន៍នេះ ពិតជាទទួលបាននូវលទ្ធផលល្អជាមិនខានឡើយ។

No photo description available.Image may contain: birdNo photo description available.

វត្ថុធាតុដើម៖ ស្លឹកស្ដៅ និងគល់ស្លឹកគ្រៃ (បរិមាណស្មើគ្នា) ស្បៃ ១ ចាន ១។
វិធីធ្វើ៖យកគល់ស្លឹកគ្រៃទៅហាន់ជាចំណិតៗ និងស្លឹកស្ដៅហាន់ឲ្យល្អិត រួចយកទៅបុកលាយបញ្ចូលគ្នា បន្ទាប់មកចាក់ទឹកចូលច្របល់ឲ្យសើមហើយច្របាច់យកទឹក។ ជាចុងក្រោយ យកស្បៃច្រោះទឹកថ្នាំដាក់ចូលទៅក្នុងចានសម្រាប់ទុកប្រើប្រាស់។

Image may contain: plant and food

Image may contain: plant, outdoor and natureImage may contain: birdImage may contain: one or more people, plant and outdoor

វីធីប្រើ៖ យកទឹកថ្នាំ ១សេសេ សម្រាប់បញ្ច្រកឲ្យមាន់មួយក្បាល ដែលមាន់មានទំងន់ចាប់ពី ០,៣គីឡូក្រាមឡើងទៅ។ បញ្រ្ចកមាន់ ១ថ្ងៃ ៣ដង រយៈពេល ២ថ្ងៃ នោះមាន់នឹងស៊ីចំណីធម្មតាឡើងវិញ។

Image may contain: bird and outdoorImage may contain: bird and outdoorImage may contain: outdoor

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត