ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ឱថសធម្មជាតិ ៣ប្រភេទអាចកម្ចាត់កែងដៃខ្មៅយ៉ាងមានប្រសិទ្ធភាព!

01-Feb-2019 05:00 PM

រូបភាព


ដោយ: Uddam

+ប្រេងអូលីវ និងស្ករ៖នៅពេលរបស់ទាំងពីរនេះរួមបញ្ចូលគ្នា វាអាចផ្តល់សំណើមដល់ស្បែក ហើយអាចប្រើគ្រប់កន្លែងទាំងអស់នៅលើរាងកាយរបស់អ្នក។+របៀបធ្វើ៖លាយប្រេងអូលីវមួយស្លាបព្រាបាយ ហើយស្ករសក៏មួយស្លាបព្រាបាយដូចគ្នា។ ធ្វើការម៉ាស្សារយៈពេល ៥នាទី ហើយបន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ សាប៊ូ ឬជែល។+ប្រេងដូង៖ប្រេងធម្មជាតិមួយមុខនេះមានប្រសិទ្ធភាពខ្លាំងបំផុត នៅពេលដែលអ្នកយកមកថែរក្សាស្បែក ព្រោះវាអាចជួយឱ្យស្បែកស្រអាប់ និងខ្មៅប្រែមកជាធ្វើធម្មតាវិញ។+របៀបធ្វើ៖-យកប្រេងដូងម៉ាស្សាត្រង់កន្លែងដែលមានស្បែកស្ងួត ឬស្បែកខ្មៅជារៀងរាល់យប់មុនពេលចូលគេង។- ម៉ាស្សាដោយថ្នមៗ- ទុកវាចោលពេញមួយយប់- ធ្វើឡើងវិញជារៀងរាល់យប់រហូតដល់ស្បែកលែងខ្មៅ ហើយទន់+រមៀត និងទឹកដោះគោ៖រមៀតគឺជារុក្ខជាធម្មជាតិមួយប្រភេទដែលអាចជួយការពារ និងផ្តល់សំណើមដល់ស្បែក។+របៀបធ្វើ៖- លាយម្សៅរមៀតជាមួយនឹងទឹកដោះគោឱ្យសមល្មម ហើយលាបនៅលើកែងដែរបស់អ្នកឱ្យក្រាស់ រួចទុកចោលរយៈពេល ៥នាទី។- បន្ទាប់មកលាងសម្អាតជាមួយនឹងសាប៊ូ៕