ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

គេងមិនលក់មែនទេ ងាយៗសាកអនុវត្តតាមរូបមន្តនេះអ្នកនឹងឃើញប្រសិទ្ធភាព

09-Feb-2019 01:49 PM

រូបភាព


ដោយ: Uddam

អ្នកមានបញ្ហាគេងមិនលក់ ឬអត់ងងុយមែនទេ? អ្នកអាចសាកល្បងរូបមន្តដូចខាងក្រោមនេះ វាគឺជារូបមន្តដ៏ល្អបំផុត ដោយគ្រាន់តែអ្នកទទួលទានមួយកែវមុនចូលគេងតែប៉ុណ្ណោះ អ្នកនឹងងងុយគេងដូចជាកូនក្មេងអ៊ីចឹង។ រូបមន្តទឹកដោះគោលាយជាមួយនឹងទឹកឃ្មុំ គឺជារូបមន្តបែបងាយស្រួល ដែលត្រូវបានប្រើប្រាស់សម្រាប់ការអត់ងងុយ និងការគេងមិនលក់។ គ្រឿងផ្សំទាំងពីរនេះសុទ្ធសឹងមានប្រសិទ្ធភាពដូចគ្នា ហើយវាកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតនៅពេលដែលអ្នកលាយបញ្ចូលគ្នា ខណៈដែលវាមិនមានផលប៉ះពាល់ដល់សុខភាពដូចជា ការលេបថ្នាំងងុយគេងឡើយ។

គ្រឿងផ្សំ៖ ទឹកដោះគោជិតមួយកែវ ឬ ៧៥% នៃកែវ និងទឹកឃ្មុំ ១ស្លាបព្រាបាយ។

វិធីធ្វើ៖
១.យកទឹកដោះគោទៅកម្តៅឲ្យក្តៅឧណ្ហៗ ប៉ុន្តែមិនត្រូវធ្វើឲ្យពុះឡើយ
២.យកទឹកដោះគោនោះពីចង្រ្កាន ហើយចាក់ចូលក្នុងកែវ រួចបន្ថែមទឹកឃ្មុំចូល
៣.កូរឲ្យសព្វល្អ រួចហើយទទួលទានយឺតៗ មុននឹងចូលគេង។

បញ្ជាក់៖ សម្រាប់អ្នកទឹកនោមផ្អែម សូមធ្វើតាមរូបមន្តនេះ ដោយប្រើប្រាស់ទឹកដោះគោណាដែលគ្មានជាតិស្ករជំនួសវិញ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ