ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើ ចៀនចួនត្រី

12-Feb-2019 09:13 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖
-ខ្ញី ហាន់ជាសរសៃ
-ត្រីសណ្ដាយ
-សៀងផ្អែម
-ក្រូចឆ្មារ
-ស្លឹកខ្ទឹម


វិធីធ្វើ៖
1-ដាក់​ប្រេង​ឆានៅខ្ទះអោយ​ក្ដៅ​បន្តិច​ទើប​ដាក់​ត្រី​ចៀនអោយ​ក្រៀម​ស្រួយល្អ​(កុំ​ប្រែច្រើន​ដងពេក​ អាច​នាំអោយ​បែក​សាច់ត្រី)​។
2-ពេល​ត្រីឆ្អិន​ក្រៀម​លើក​ចេញសិន​ រួចដាក់​ខ្ញីឆា​ប្រើ​ភ្លើង​តិចៗ ​អោយខ្ញី​ក្រៀម។​


3-ឆ្លៀត​ពេល​កំពុង​ឆាខ្ញី​ យើង​មក​លាយគ្រឿង​សៀង​សិន៖​ សៀង​ផ្អែម ​ចាក់ដាក់​ចាន ​ហាន់​ស្លឹកខ្ទឹម​ដាក់​ រួចថែម​ទឹក​បន្តិច​ក្រូច​ឆ្មារ​បន្តិចអោយ​មាន​រសជាតិ ​ប្រៃ​ផ្អែមជូរ។​
4-ដល់​ពេល​ខ្ញីឆ្អិន​ក្រៀម​ហើយ ​ចាក់ទឹក​សៀង​ចូល​ខ្ទះ​នោះ ​ទើប​ដាក់ត្រី​ចៀន​ចូល​ប្រើ​ភ្លើង​តិចៗ​ ដើម្បី​អោយ​ត្រី​ចូល​ជាតិ​ជាមួយ​និងសៀងភ្លក្សមើល​ ថែម​ថយ​ជាការ​ស្រេច៕​

 

ប្រភព​ពី​៖cool1007