ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
បទពិសោធន៍នេះ ពិតជាទទួលបានជោគជ័យពិតប្រាកដមែន ហើយកសិករផ្សេងៗទៀត អាចយកទៅអនុវត្តតាមបាន គឺមិនមានការលំបាកអ្វីឡើយ។
១-ធាតុផ្សំ៖
អង្ករកន្លះកំប៉ុង
មើមខ្ទឹមស ៣ ទៅ ៤ កំពឹស
ស្ករត្នោត ១ ខាំ
សំបកស្តៅ ឬ សំបកគរ ១ បន្ទះ។
២-របៀបធ្វើ
ដំបូងយកអង្ករទៅត្រាំទឹករយៈពេល ២ ទៅ ៣ម៉ោង ដើម្បីឲ្យអង្កររីក។ បន្ទាប់មកស្រង់អង្ករចេញ
បុកមើមខ្ទឹមសឲ្យម៉ដ្ឋ
យកធាតុផ្សំទាំង៣ (អង្ករ មើមខ្ទឹមស ស្ករ) លាយបញ្ចូលគ្នាឲ្យសព្វល្អ។
៣-របៀបប្រើប្រាស់
ធាតុផ្សំដែលលាយហើយ ឲ្យទាស៊ី ១ថ្ងៃ៣ដង។ ធាតុផ្សំទាំងនេះសំរាប់ទា ៥ក្បាល។ ចំពោះសំបកស្តៅ ឬសំបកគរ ក៏ដូចគ្នាដែរ ត្រូវត្រាំជាមួយទឹកឲ្យទាផឹករហូតដល់ទាជា។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។