ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

រមណីយដ្ឋានធម្មជាតិ ភ្នំបូកគោ កើតមានពីពេលណាមក ?

15-Feb-2019 08:53 AM

រូបភាព


ដោយ: Uddam

ភ្នំបូកគោនេះមានចំងាយពីក្រុង កំពត ៤២គ.ម រហូតដល់កំពូលភ្នំ។កាលដំបូងឡើយ បូកគោគឺជាទីកន្លែងសំរាប់លំហែរកាយ ក្នុងការផ្លាស់ប្តូរអាកាសធាតុ នៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។ ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ១០៧៥ ម៉ែត្រ អាកាសធាតុនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខេជាតិទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលាព្រមទាំងមាន ទេសភាពធម្មជាតិដ៏ល្អៗ ដូចចជាផ្ទាំងថ្មធំៗជាច្រើនឥតគណនា នៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះទៀតនៅ កណ្តាលវាល ខ្លះទៀតដូចជារូបសត្វផ្សេងៗ មានរាងជាសំពៅ។

រមណីយដ្ឋានភ្នំបូកគោនេះស្ថិត ​នៅ​ចម្ងាយ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពត​ហើយ​ឧទ្យាន​ជាតិ​ភ្នំ​បានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី13-4-1922 ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្តិ។ កាលសម័យរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈ ជាច្រើនប្តែក្លាយជាបូរីមួយ។ ទទឹមនឹងនោះមានកន្លែងទឹកជ្រោះមួយ នៅតំបន់ទឹកធ្លាក់ ៣ ថ្នាក់ ពពកវិល ” ដែលមាន ចំងាយ ៧គ.ម ពីទីនោះ។ភ្នំ​បូក​គោ​ស្ថិត​នៅ​រយៈ​កម្ពស់​១០៧៥​មែ​ត្រ​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​ ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​និង​សែនមនោរម្យ​ក្រៃលែង​ជាមួយ​នឹង​ដើមឈើ​ ធំៗ និង​ផ្ទាំង​ថ្ម​ដែល​មាន​រាង​ដូច​ជា​សត្វ​។​នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ ​មាន​សំណង់​អាគារ​សាធារណៈ​ជា​ច្រើន​ប្រៀប​ដូច​ជាទី​ក្រុង​មួយ​ដែរ ។

នៅ​ចម្ងាយ​៧គីទ្បូមែត្រ​ពី​ភ្នំបូកគោ​មាន​កន្លែង​សម្រាប់ងូតទឹកកំសាន្ត ដែល​ស្ថិត​នៅ​កន្លែង​ទឹកធ្លាក់។ ទីនោះ​មានឈ្មោះ​ថា​ពពក​វិល​។ រីឯ​នៅ​​លើ​កំពូលភ្នំ​វិញ​គេ​អាច​មើល​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ ពីលើកំពូលភ្នំបូកគោគេអាចមើលឃើញទិដ្ឋភាពខ្លះៗ នៃទីក្រុងកំពត កែបនិង ខេត្តព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រខៀវស្រង៉ាត់ធំល្វឹងល្វើយជាប់ជើងមេឃ។