ចំណេះដឹងទូទៅ
រូបភាព
ប្រាសាទក្រវាន់ មិនសូវជាមានមនុស្សម្នា ចាប់អារម្មណ៍ នឹងចូលទស្សនាទេដោយ ប្រាសាទនេះតូច និងស្ថិតនៅពាក់កណ្ដាល ផ្លូវពីប្រាសាទអង្គរវត្ត ទៅកាន់ស្រះស្រង់។អ្វីដែលមនុស្សភាគ ច្រើនមិនដឹងនោះ គឺ ប្រាសាទនេះមាន ក្បាច់ចម្លាក់ឥដ្ឋនៅ ជញ្ជាំងខាងក្នុងដ៏ល្អវិចិត្រគ្មានពីរនៅក្នុងសិល្បៈខ្មែរបុរាណ។
ប្រាសាទក្រវាន់មានប៉ម៥សង់នៅលើគ្រឹះតែមួយដោយក្រុមមន្ត្រីជាន់ខ្ពស់នៅក្នុងរាជ្យព្រះបាទហស៌វម៌្មទី១(899-925)នៅឆ្នាំ៩២១ហើយស្ថិតនៅក្នុងរចនាបថបាខែងប្រាសាទនេះគឺជាបងប្អូនភ្លោះជាមួយនិងប្រាសាទនាងខ្មៅនៅខែត្រ តាកែវ ដែលសាងឡើងដើម្បី ឧទ្ទិសដល់ ព្រះវិស្ណុ ដោយគ្រាន់តែក្បាច់ ចម្លាក់នៅជញ្ជាំងខាងក្នុងនៃ ប្រាសាទនាង ខ្មៅឆ្លាក់ដោយប្រើបច្ចេកទេសខុស ពីក្បាច់ចម្លាក់នៅប្រាសាទក្រវាន់។
លានមួយធ្វើអំពីឥដ្ឋនៅទិសខាងកើតប្រាសាទ គឺជាគ្រឹះគោបុរៈ គួរបញ្ជាក់ថា ប្រាសាទនេះ ក៏មានគូទឹកព័ទ្ធជុំវិញផងដែរ ។ មានតែប៉មកណ្ដាល និង ប៉មចុងខាងត្បូង បំផុតនោះទេ ដែលមានដំបូល ។ ប៉ម កណ្ដាលមានដំបូល ៤ ថ្នាក់ ឯប៉មចុងខាង ត្បូងមានដំបូល២ថ្នាក់ ។
ប្រភព៖ខ្មែរវីគី