ឯកសារកសិកម្ម
វិធីធ្វើជីអរម៉ូនធម្មជាតិជួយឲ្យទងផ្លែស្វិត មិនងាយជ្រុះ ក្តឹបជាប់ល្អ ផ្លែមានជាតិម្សៅច្រើន មានរសជាតិឆ្ងាញ់ ជួយអោយស្រូវផ្លែល្អមិនស្កក និងមានទម្ងន់។
រូបភាព
រូបមន្តងាយៗ ចំណាយតិច តែអាចផ្តល់ចំណូលច្រើន ដែលប្រជាកសិករយើងអាចធ្វើបាន។ ប្រយោជន៍របស់អរម៉ូនត្រយោងចេកគឹ ជួយឲ្យទងផ្លែស្វិត មិនងាយជ្រុះ ក្តឹបជាប់ល្អ ផ្លែមានជាតិម្សៅច្រើន មានរសជាតិឆ្ងាញ់ ជួយអោយស្រូវផ្លែល្អមិនស្កក និងមានទម្ងន់។
១.គ្រឿងផ្សំ៖ ត្រយោងចេក 3គីឡូក្រាម កាកស្ករ 1គីឡូក្រាម ទឹកស្អាត 3លីត្រ
២.វិធីធ្វើ៖ ចិតត្រយោងចេកជាចំនិតតូចៗ (បើបុកកាន់តែល្អ) រួចដាក់ត្រយោងចេកដែលចិតរួចទាំងនោះក្នុងធុង ហើយចាក់កាកស្ករចូលក្នុងធុង
– ច្របល់វាអោយចូលគ្នាសព្វ
– បន្ទាប់មកចាក់ទឹកចូល
– យកឈើកូវារួចគ្របឲ្យជិត
– ទុកដាក់នៅកន្លែងដែលម្លប់ហើយផ្អាប់ទុករយៈពេល7-10ថ្ងៃ
– អំឡុងពេលផ្អាប់ត្រូវបើកកូវា១ថ្ងៃ១ដង
៣.វិធីប្រើ
-បន្ទាប់ពីគ្រប់តាមការកំណត់ហើយគឺត្រងយកតែទឹកវាយកមកប្រើ
-បាញ់រយៈពេល7ថ្ងៃម្តង។ ចំពោះដំណាំស្រូវយើងអាចបាញ់បានចាប់តាំងពីស្រូវផើមរហូតដល់ស្រូវចាស់គ្រាប់។