ចំណេះដឹងទូទៅ
រូបភាព
បងប្អូនខ្លះបានលឺគេនិយាយថា(ដូងដាង) ប្រហែលគិតថាជាពាក្យផ្ទួនរបស់ដូង តាមពិតផ្លែដាងនេះពិតជាមានមែន ហើយបើតាមវនានុក្រមសម្តេចជួនណាតក៏មានសសេរដែរថា ដាង ជាឈើដំណាំស្រុកមួយប្រភេទពពួកដូង មានសណ្ឋានដូចដូងសុទ្ធសាធ ខុសគ្នាតែឥតផ្កា ស្រាប់តែចេញជាផ្លែមកតែម្ដង(ច្រើនមាននៅក្នុងខេត្តបាត់ដំបង)តែឥឡូវគេឃើញមាននៅកំពតនិងខេត្តក៏មានដែរ។
ដើមដាង និងដើមដូងមានសណ្ឋានប្រហាក់ប្រហែលគ្នា បើមិនពិនិត្យឲ្យច្បាស់ទេពិតជាច្រឡំគ្នាមិនខាន។ ដើមដាងពេលចេញផ្កាមកមានក្តិបតោងជាប់នឹងផ្កាតែម្តង ដែលខុសពីដូងមានស្មែងដូងចេញនិងមានក្តិបតោងជាប់ជាមួយ។
មួយវិញទៀត ផ្លែដាងលក្ខណៈស្តួចផ្នែកខាងក្រោម ជាងផ្លែដូងដែលខ្លះមានលក្ខណៈទាលក្រោម។ ទាំងដើម ទាំងស្លឹក ទាំងទឹក និងសាច់គឺដាង មិនខុសគ្នាពីដូងនោះទេ ហើយផ្លែដាងទុំអាចយកសាច់ធ្វើជាខ្ទិះសម្រាប់ធ្វើនំ ឬបង្អែមដូចគា្ននឹងដូងដែរ។
សូមមើលវីដេអូដើមដាងខាងក្រោម៖(វីដេអូ៖ឌឿង ភិរម្យ)
អត្ថបទដោយ៖អ៊ាង សុផល្លែត