ឯកសារកសិកម្ម
រូបភាព
១-ការជ្រើសរើសពូជ៖ជ្រើសរើសកូនឈូក ណាដែលថ្លោសល្អ មិនយកកូនដែលខ្ចីពេកប្ញចាស់ពេក។
២-ការរៀបចំដី៖មុនពេលដាំយើងភ្ជួរ២ទៅ៣ដង។ភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ ហើយទុករយះពេល៣ទៅ៧ថ្ងៃទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង។បន្តាប់មកបញ្ចូល
ទឹកក្នុងស្រែ ទុកអោយទឹករងអាចដាំបាន។
៣-ការដាំដុះ៖យកកូនឈូកដែលត្រូងដាំចុចគល់អោយកប់ទៅក្នុងដីកុំអោយអណ្តែតគល់ហើយស្លឹកឈូកត្រូវផ្ងារឡើងលើជៀសវាងរលួយស្លឹក។
៤-ការប្រើជី៖ក្រោយពេលដាំរយៈពេល៧ទៅ១៥ថ្ងៃយើងប្រើជីម្តងជាលើកទីមួយ។ លើកទីពីរយើង
ដាក់១៥ ថ្ងៃបន្តាប់ពីដាក់លើកទីមួយ។លើកទី៣យើងដាក់១៥ ថ្ងៃ បន្តាប់ពីដាក់លើកទី២ទៀត។ហើយលើកទី៤យើងដាក់១៥ ថ្ងៃបន្តាប់ពីដាក់លើកទី៣។
៥-ការថែទាំ៖
-នៅពេលឈូកចេញផ្កាហាមបំបែកកូនយកទៅដាំ
-រក្សាទឹកក្នុងស្រែមិនអោយលើសពី១ម៉ែត្រ
-ការពារសត្វសីផ្លែ
៦-ការប្រមូលផល
-ក្រោយពីដាំបានរយះពេល៣ខែឈូក អាចប្រមូលផលបានហើយ៕