ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីបណ្តុះពូជក្រូចឆ្មារដោយប្រើស្លឹក

22-Feb-2019 10:20 AM

រូបភាព


ដោយ: Uddam

+វិធីធ្វើ
-កាត់ស្រកីដូងដែលមានរាងមូលទ្រវែងដែលមានមុខកាត់២,៥-៣សង់ទីម៉ែត្រ និងប្រវែងប្រមាណ៦សង់ទីម៉ែត្រ រួចជ្រលក់ក្នុងទឹកទុកឲ្យសើមជោគ
-យកកៅស៊ូចងព័ទ្ធជុំវិញស្រកីដូងដែលជ្រលក់រួចនោះ រួចចោះរន្ធខាងលើសម្រាប់ដាក់បណ្តុះ
-កាត់ស្លឹកក្រូចដែលខ្ចីល្មម (មិនយកចាស់ពេក) ដោយទុកមែកដែលជាប់ស្លឹកនោះប្រមាណ២សង់ទីម៉ែត្រ
-កាត់ស្លឹកចេញពាក់កណ្តាលខាងលើចោល ដើម្បីកាត់បន្ថយការខ្សោះជាតិទឹក-យកកាំបិតឆូតបណ្តោយលើមែកដែលជាប់ស្លឹកនោះ២ឬ៣ឆ្នូត ដើម្បីជួយឲ្យវាមានចន្លោះដុះឬសចេញមកបានច្រើន បន្ទាប់មកជ្រលក់វាក្នុងទឹកថ្នាំជំនួយបន្តិច
-យកមែកដែលជាប់ស្លឹកក្រូចនោះមកដោតចូលក្នុងរន្ធស្រកីដូងដែលរៀបចំរួច-យកស្លឹកក្រូចដែលរៀបបណ្តុះរួចដាក់ក្នុងកញ្ច្រែងជាមួយគ្នា រួចដាក់វាចូលក្នុងរោងមួយដែលសង់នៅក្រោមម្លប់ដើមឈើ មានថង់ប្លាស្ទិចព័ទ្ធជុំវិញបិទជិត និងរៀបចំប្រព័ន្ធចំហាយទឹកសម្រាប់បាញ់ស្រោចពីលើ– ធ្វើការបើកចំហាយទឹកផ្តល់ឲ្យវាក្នុង១ថ្ងៃ៣ដង ព្រឹក ថ្ងៃ ល្ងាច ក្នុង១ដង១០នាទី
– រយៈពេល១ខែវានឹងចាប់ផ្លើមចេញឬស ហើយយើងអាចយកវាទៅបណ្តុះក្នុងថង់ប្លាស្ទិច២-៣ខែក្រោយមកយើងអាចយកទៅដាំបាន– ការបណ្តុះដោយប្រើស្លឹកបែបនេះវាមានអត្ថប្រយោជន៍អាចបានកូនច្រើនជាងការផ្សាំមែករបស់វា
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត