ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ
– ស្រាស ១លីត្រ– កំបោស ២គីឡូក្រាម– ក្រូចសើច ៤០ផ្លែ– ទឹកខ្មេះ ១ដប– មេថ្នាំបណ្តេញសត្វល្អិត ២លីត្រ ( អាចរកទិញបាននៅកន្លែងលក់ជី EM)– ស្កររងូ ២លីត្រ (កាកស្ករត្នោតរាវៗ)– ទឹកស្អាត ៥លីត្រ។+របៀបធ្វើ
– យកក្រូចសើចចិញ្ច្រាំឲ្យល្អិតដាក់ចូលក្នុងធុង
– យកទឹកស្អាតចាក់ចូលធុង ចាក់ស្រាស ទឹកខ្មេះ កំបោរស ស្កររងូ និងមេថ្នាំ ចូលក្នុងធុងហើយកូរឲ្យសព្វ– រក្សាទុកក្នុងម្លប់ រយៈពេល១៥ថ្ងៃឡើងទៅអាចប្រើបាន។+វិធីប្រើ
– យកទឹកថ្នាំ១លីត្រ លាយទឹកធម្មតា ២០០ ទៅ ៥០០លីត្របាញ់ទៅក្នុងស្រែ ១ហិកតា ៕សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត