ចំណេះដឹងទូទៅ
អ្នកដែលឋិតក្នុងស្ថានភាពជំងឺទាំង៥ប្រភេទនេះ មិនគួរទទួលទានទឹកឃ្មុំដាច់ខាត បើមិនចង់…
រូបភាព
ទឹកឃ្មុំត្រូវបានគេចាត់ទុកថាជាឱសថដ៏ល្អបំផុតសម្រាប់សុខភាព និងអាចព្យាបាលជំងឺមួយចំនួនយ៉ាងមានប្រសិទ្ធិភាព ប្រសិនបើអ្នកប្រើប្រាស់បានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយបើអ្នកដែលឋិតក្នុងស្ថានភាពជំងឺទាំង ៥ប្រភេទនេះ មិនគួរទទួលទានទឹកឃ្មុំដាច់ខាត ព្រោះវាអាចធ្វើឲ្យសុខភាពទ្រុឌទ្រោមកាន់តែខ្លាំងឡើង។
១.អ្នកជំងឺទឹកនោមផ្អែម
ជាតិស្ករដែលមាននៅក្នុងទឹកឃ្មុំអាចត្រូវបានស្រូបដោយផ្ទាល់ទៅក្នុងឈាម ទន្ទឹមនឹងនេះផងដែលសារធាតុ Sucrose និង Dextrin អាចត្រូវបានស្រូបយ៉ាងងាយស្រួលចូលទៅក្នុងពោះវៀនដោយគ្មានការរំលាយអាហារ។ ដូច្នេះអ្នកជំងឺទឹកនោមផ្អែមមិនត្រូវប្រើទឹកឃ្មុំច្រើនដាច់ខាត ព្រោះវាអាចកើនកម្រិតជាតិស្ករច្រើននៅក្នុងឈាម។
២.ខូចមុខងារពោះវៀន
សម្រាប់អ្នកជំងឺខូចមុខងារពោះវៀន ប្រសិនបើទទួលទានទឹកឃ្មុំច្រើន អាចបណ្តោលឲ្យមានសញ្ញារាគរូស និងទល់លាមក…ជាដើម។
៣.អ្នកជំងឺក្រិនថ្លើម
ជាទូទៅអ្នកជំងឺរលាកថ្លើមប្រភេទB អាចទទួលទានទឹកឃ្មុំបាន ពីព្រោះនៅក្នុងទឹកឃ្មុំមានសារធាតុ monosaccharid ដែលអាចកាត់បន្ថយបន្ទុកនៅលើថ្លើម។ ប៉ុន្តែជាមួយនឹងអ្នកជំងឺក្រិនថ្លើមមិនគួរទទួលទានទឹកឃ្មុំទេ ព្រោះវាបណ្តោលឲ្យមានអាការៈកាត់តែធ្ងន់ធ្ងរ។
៤.ការវះកាត់ថ្មីៗ
ការបាត់បង់ឈាមក្នុងការវះកាត់ធ្វើឲ្យរាងកាយចុះខ្សោយ បើសិនការស្រូបយកសារធាតុចិញ្ចឹមលើស វាអាចបណ្តោលឲ្យមានបញ្ហាថ្លើម ស្ទះឧស្ម័ន លំហូរឈាមមានបញ្ហា។
៥.ស្ត្រីមានផ្ទៃពោះ
ចំពោះស្ត្រីមានផ្ទៃពោះ មិនគួរសប្បាយរីករាយជាមួយនឹងការពិសាទឹកឃ្មុំជាដាច់ខាត ដោយសារទឹកឃ្មុំអាចធ្វើការរំញោចស្បូន ដែលធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍនៃទារក។ អ្នកដែលមានសម្ពាធឈាមទាប និងជាតិស្ករនៅក្នុងឈាមទាបក៏មិនគួរទទួលទានទឹកឃ្មុំដែរ ព្រោះសារធាតុ Acetylcholine នៅក្នុងទឹកឃ្មុំដើរតួនាទីកាត់បន្ថយសម្ពាធឈាម៕