ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំ​ល្ពៅ​ឱ្យ​បាន​ផ្លែ​ច្រើន

26-Feb-2019 12:37 PM

រូបភាព


ដោយ: Uddam

-ត្រាំ​គ្រាប់ពូជ​១​យប់ រួច​ស្រង់​ផ្អាប់​ទុក​១​យប់ ដើម្បី​ឱ្យ​គ្រាប់​ឆាប់​ដុះ​ពន្លក​ការពារ​ស្រមោច​ស៊ីនៅ​ពេល​ដាំ
-កាប់​រណ្ដៅ​ចន្លោះ​ពី​គុម្ព​១​ទៅ​គុម្ព​មួយទៀត​ប្រវែង​១​ម៉ែត្រ​ដើម្បី​ឱ្យ​ល្ពៅ​បោះទង​ល្អ-ប្រើ​ជី​កំ​ប៉ុ​ស្ដ ឬ​លាមក​សត្វ​ពុក​ផុយ​ដាក់​នៅ​បាត​រណ្ដៅ​មួយ​បង្គី​មួយ​រណ្ដៅ
-ពេល​ល្ពៅ​បោះទង​ត្រូវកា​ត់វា​ចេញ ដើម្បី​បែក​ទង​បាន​ច្រើន-ពេល​ល្ពៅ​ចេញ​ផ្កា បេះ​ផ្កា​ឈ្មោល​ទៅ​គោះ​ដាក់​លើ​ផ្កា​ញី ដើម្បី​ឱ្យ​ល្ពៅ​មាន​ផ្លែ​ច្រើន (​ធ្វើ​នៅ​ពេល​ព្រឹក​ព្រលឹម​)
-ក្រោយ​ពី​ប្រមូល​ផល​១​ដងឬ​២​ដងហើយ​កប់​ទងល្ពៅ​ទៅ​ក្នុង​ដី​ដាក់​ជី​ស្រោច​ទឹក ដើម្បី​ឱ្យ​ល្ពៅ​បន្ត​ការ​ចេញ​ផ្កា និង​ផ្លែ​ទៀតសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត