ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ប្រាសាទព្រះប៉ាលីឡៃជាស្នាដៃរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧

26-Feb-2019 02:40 PM

រូបភាព


ដោយ: Uddam

ប្រាសាទព្រះប៉ាលីឡៃមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេពប្រណម។ ប្រាសាទនេះត្រូវបានកសាងឡើងនៅសតវត្សទី១២ ដែលជាស្នាដៃរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ គឺព្រះបាទធរិណន្រ្ទវរ្ម័ន (១១៥០ – ១១៦០) ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា

ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។

ប្រាសាទនេះមានព្រះពន្លាកិត្តិយសមួយសាងអំពីថ្មភក់លម្អដោយបង្កាន់នាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងនៃព្រះពន្លាមានរូបបដិមាព្រះពុទ្ធសាងអំពីថ្មភក់ដ៏ធំមួយទ្រង់គង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។ ប្រាសាទប៉ាលីឡៃមានប្រាង្គធំមួយសង់នៅលើខឿនដែលមានកាំជណ្តើរបែរទៅទិសសំខាន់ទាំងបួន ហើយមានកំពែងព័ន្ធជុំវិញ ប៉ុន្តែនៅសេសសល់ជារាងកំពែងនៅផ្នែកខាងកើតដែលសង់អំពីថ្មបាយក្រៀមលាយឡំ និងមានការលម្អដោយថ្មភក់នៅខ្លោងទ្វារប៉ុណ្ណោះ។

ខ្លោងទ្វារនោះមានលម្អផ្តែរ និងហោជាងដែលមានចម្លាក់រឿងពុទ្ធប្រវត្តិនោះរួមមានប្រាសាទព្រះប៉ាលីឡៃ រឺព្រះបាលិលេយ្យមានចំងាយប្រហែលជា ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចំងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រាសាទនេះមានទីតាំងនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេព្យប្រណម។

ដើម្បីចូលទៅទស្សនាប្រាសាទនេះ អ្នកត្រូវធ្វើដំណើរតាមផ្លូវដីក្រហមចូលទៅកាន់វត្តទេព្យប្រណម ប្រហែលជា ៥០០ ម៉ែត្រ ពីផ្លូវចាក់កៅស៊ូដែលចេញពីប្រាសាទបាយ័ន ឆ្ពោះទៅក្លោងទ្វារខាងជើងនៃក្រុងអង្គរធំ។ ពេលដែលអ្នកធ្វើដំណើរហួសវត្តទេព្យប្រណមបន្តិច អ្នកនឹងឃើញព្រះពុទ្ធបដិមាមួយអង្គយ៉ាងធំនៅខាងមុខក្លោងទ្វារប្រាសាទនៃប្រាសាទនេះ។

ភ្ញៀវទេសចរទាំងអស់អាចធ្វើដំណើរចូលទៅកាន់ប្រាសាទនេះតាមមធ្យោបាយផ្សេងៗដែលមានដូចជា កង់ ម៉ូតូ រ៉ឺម៉កកង់បី រឺក៏រថយន្តទេសចរណ៍ធុនតូច ហើយចំពោះរថយន្តក្រុងធំៗវិញគឺមិនអាចចូលទៅដល់ឡើយ ដោយសារតែផ្លូវមានលក្ខណៈតូចចង្អៀតនិងមានដើមឈើដុះនៅសងខាងផ្លូវច្រើន។

ប្រាសាទនេះត្រូវបានគេកសាងឡើងនៅក្នុងសតវត្សទី ១២ និងដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។

ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ជារឿងគួរអោយសោកស្ដាយដែល ដោយផ្នែកមួយចំនួននៃប្រាសាទត្រូវបានបាក់បែកដោយសារកត្តាធម្មតា និងអាយុកាលរបស់ប្រាសាទ។

សូមទស្សនាវីដេអូខាងក្រោម៖(ប្រភពវីដេអូដោយ៖Samut Siem Reap Angkor)

ប្រភព៖ខ្មែរវីគី