ឯកសារកសិកម្ម
រូបភាព
-ទិញគ្រាប់ពូជស្ពៃដែលអ្នកចង់ដាំ( គ្រាប់ពូជ អាចរកបាននៅតាមផ្សារកសិកម្មនានា)
-ត្រៀមផើងដំណាំដែលមានរង្វង់មាត់ធំ ឬធុងស្នោក៏បាន
-ដីមានជីជាតិ(ដីលាយល្បាយលាមកសត្វស្ងួត ឬជីកំប៉ុស្ត)– រៀបចំថ្នាល នៅក្នុងធុងស្នោ ដែលមានដីមានជីជាតិល្អ មានលាយល្បាយជីលាមកគោ ឬជីកំប៉ុស្ត និងកម្ទេចស្លឹកឈើងាប់ រួចស្រោចទឹកឱ្យជោគ និងទុកដីហោលចោលរយៈពេល៧ថ្ងៃ
– មុនយកគ្រាប់ពូជទៅសាប ត្រូវយកគ្រាប់ពូជទៅត្រាំក្នុងទឹកក្តៅឧណ្ឌៗ រយៈពេល២៥នាទី ដើម្បីជួយធ្វើឱ្យគ្រាប់ឆាប់ដុះ
– រោយគ្រាប់ពូជនៅនឹងថ្នាល ហើយរោយដីពីលើថើៗហើយស្រោចទឹក– ត្រូវស្រោចទឹកឱ្យបានទៀងទាត់ ព្រឹកម្តង ល្ងាចម្តង
– ត្រូវសម្អាតស្មៅដែលដុះ នៅក្នុងថ្នាលចេញ
– ក្រោយសាបរយៈពេល ៣ – ៤ អាទិត្យ កូនស្ពៃមានស្លឹកពី ៤ ទៅ ៨ សន្លឹក យើងអាចដកយកទៅស្ទូងបានហើយ– មុនដកកូនស្ពៃក្តោបបូកគោមកដាំ ត្រូវស្រោចទឹកក្នុងថ្នាលឱ្យជោគរយៈពេលកន្លះម៉ោង ដើម្បីការពារកុំឱ្យដាច់ឫស
– ចាក់ដីដែលមានលាយជីលាមកសត្វស្ងួត ឬលាយជីកំប៉ុស្ត ចូលក្នុងផើងដំណាំ ហើយស្រោចទឹកឱ្យជោគ
– ដកយកកូនស្ពៃបូកគោដែលថ្លោសៗល្អ មកស្ទូងក្នុងផើងដំណាំ រួចយកកំណាត់ចំបើងខ្លីៗ មករោយគ្របតាមគល់ដំណាំ ដើម្បីការពារសំណើមដី និងសម្ពាធគ្រាប់ភ្លៀងពេលមានភ្លៀងធ្លាក់– ការស្ទូងកូនគួរធ្វើឡើងនៅពេលល្ងាច ត្រជាក់ ដើម្បីកុំឱ្យអន់ដើមនៅពេលត្រូវកម្តៅថ្ងៃ
– ចន្លោះពីគុម្ព មួយទៅគុម្ពមួយ ត្រូវមានប្រវែងប្រមាណ ៣តឹក
– ត្រូវស្រោចទឹកឱ្យបានទៀងទាត់មួយថ្ងៃ៣ដង ព្រឹក ថ្ងៃត្រង់ និងល្ងាច ក្រោយស្ទូងបានរយៈពេល៣ថ្ងៃ– បើនៅរដូវភ្លៀងធ្លាក់ ត្រូវក្រោកស្រោចទឹកពីព្រលឹមឡើង ដើម្បីលាងទឹកភ្លៀងចេញ ព្រោះទឹកភ្លៀងអាចធ្វើឱ្យកូនដំណាំរលួយ
– ត្រូវឧស្សាហ៍ដកស្មៅ និងជ្រុំដី– ស្ពៃក្តោបបូកគោ នឹងផ្តល់ផលក្រោយស្ទូង ក្នុងរយៈពេល ៥០ – ១០០ ថ្ងៃ ទៅតាមប្រភេទពូជ ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត