ចំណេះដឹងទូទៅ
វិធីធ្វើទឹកជីអង្កាមដើម្បីជួយលាងជាតិពុលក្នុងថ្លើម បង្ការជំងឺថ្លើមផ្សេងៗ ឬខ្លាញ់រុំថ្លើម … !
រូបភាព
ពិតជាអស្ចារ្យមែន! ពិសារទឹកនេះមួយកែវនេះ ជួយថ្លើមអ្នកនឹងស្អាតដូចដើមម្តងទៀត ជួយស៊ែរឲ្យអ្នកកើតថ្លើមបានដឹងផង!!
ភេសជ្ជៈមួយនេះជួយកម្ចាត់ជាតិពុលពីរាងកាយ លាងសម្អាតថ្លើម គ្រប់គ្រងការរំលាយអាហារ បង្ការជំងឺថ្លើម ឬខ្លាញ់រុំថ្លើម។ល។ប្រសិនបើអ្នកមិនចង់ប្រើថ្នាំទេ សូមសាកល្បងវិធីនេះមិនមានគ្រោះថ្នាក់ឬអស់ប្រាក់ទេ។
++គ្រឿងផ្សំ
-ស្លឹកជីរអង្កាមមួយក្ដាប់
-ក្រូចឆ្មា2ផ្លែ
-ក្រូចពោធិ៍សាត់2ផ្លែ
-ទឹកកន្លះលីត្រ
-ទឹកឃ្មុំ១ស្លាបព្រាបាយដើម្បីបន្ថែមរសជាតិ។
++របៀបធ្វើ៖
ដាក់ទឹកលើចង្ក្រានដាំឱ្យពុះដាក់ស្លឹកជីរអង្កាមក្នុងទឹកពុះ៥នាទី ទើបស្រង់ចេញឬទុកជីក្នុងកំសៀវក៏បាន និងលើកកសៀវចេញហើយទុកអោយទឹកត្រជាក់បន្តិច រួចដាក់ទឹកក្រូចឆ្មា ទឹកក្រូចពោធិ៍សាត់ និងទឹកឃ្មុំចូល១ស្លាបព្រាចូល។ អាចពិសាវាទាំងត្រជាក់ ឬក្ដៅក៏បាន វានឹងជួយសម្អាតថ្លើម ជួយរំលាយអាហារ និងជួយដល់ក្រពះព្រមទាំងខ្យល់ដើរស្រួល៕
អត្ថបទ៖អ៊ាង សុផល្លែត