ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

#បច្ចេកទេសដាំដំណាំខ្ទឹមស

27-Feb-2019 03:02 PM

រូបភាព


ដោយ: Uddam

ទទួលបានប្រាក់ចំណេញសុទ្ធ ៦០ម៉ឺនរៀល លើផ្ទៃដីទំហំ៧អារ
សូមជួយចែករំលែកបន្តជាប្រយោជន៍ដល់កសិករខ្មែរយើង

១.ការត្រៀមពូជដាំ
-នៅលើផ្ទៃដីទំហំ៧អារ ត្រូវដាំពូជអស់ចំនួន១៧គីឡូក្រាម
-មុនដាំយកខ្ទឹមទៅហាលថ្ងៃរយៈពេល ១ ខែ ដើម្បីឲ្យស្ងួតល្អ បន្ទាប់មកទើបយកទៅដាំ។


២.ការរៀបចំដីដាំនិងការដាំ
ក្នុងការ ធ្វើដីត្រូវធ្វើយ៉ាងណាភ្ជួររាស់ដីច្រើនសានិងហាលឲ្យឆ្អិនល្អ ទើបទទួលបានផលខ្ពស់
-បន្ទាប់មក កាប់លើកជារងដែលមានទទឹង ១ ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី និងកំពស់ ២,៥ តឹក

-នៅលើរងនិមួយៗ ត្រូវដាក់ជីលាមកសត្វពុកផុយទ្រាប់បាត
-យកមើមខ្ទឹមកប់ដាំក្នុងជំរៅរាក់ រួចលប់ដីពីលើ និងដាំដោយទុកចន្លោះគុម្ព ២ តឹក ពីដើមមួយទៅមួយ។


៣.ការថែទាំ
-ក្រោយពីដាំ ហើយ ត្រូវស្រោចទឹកឲ្យជោគ នៅពេលខ្ទឹមដុះ
-រួចកាត់ចំបើងខ្លីគ្របនៅលើរងតាមចន្លោះគុម្ព។ ត្រូវថែទាំស្រោចទឹក ១ ថ្ងៃ ២ ដង (ព្រឹក-ល្ងាច)
-ជ្រុំដីដកស្មៅ ដើម្បីឲ្យដីធូរ


-ក្នុងការដាំខ្ទឹមនេះពុំមានជួបប្រទះសត្វល្អិតបំផ្លាញច្រើនទេ ព្រោះខ្ទឹមដំណាំមានក្លិនក្រពុល ដែលអាចធ្វើសត្វល្អិតមិនហ៊ានមកជិត។


៤.ការប្រមូលផល
ក្រោយពី ដាំបានរយៈពេល ចាប់ពី៣ខែឡើងយើងអាចចាប់ផ្តើមដកប្រមូលផល។

** សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំខ្ទឹមមាន:
– រៀបចំដីដាំដោយភ្ជួររាស់ដីឲ្យបានច្រើនសា និងហាលឲ្យស្ងួតល្អ
– ប្រើជីលាមកសត្វពុកផុយទ្រាប់បាតរងឲ្យបានច្រើន


– កប់មើមខ្ទឹមដាំក្នុងជំរៅរាក់ ដើម្បីឲ្យពន្លកស្លឹកដុះចេញល្អ
– ដាំចន្លោះគុម្ពសមស្របពីគុម្ពមួយទៅមួយ ២ តឹក ដើម្បីឲ្យខ្ទឹមទទួលពន្លឺបានគ្រប់គ្រាន់
-ថែទាំស្រោចទឹក ដកស្មៅ និងក្រាលកំទេចចំបើងគ្របពីលើការពារការហួតសំណើម៕

ប្រភពអត្ថបទពី៖ផ្សារកសិកម្មយើង