ឯកសារកសិកម្ម
រូបភាព
-ជ្រើសរើសពូជដូងផ្អែម ឬដូងក្រអូបណាដែលថ្លោសល្អដែលមានពន្លកកូនដុះបាន ប្រហែល ២ចង្អាម យកមកផ្សាំក្នុងថង់ប្លាស្ទិចខ្មៅ ៩x១៨ ដែលដាក់ដីជីកំប៉ុសរួចទុករយៈពេល ៣ខែ
-រៀបចំដីភ្ជួរ ២-៣ដង (បាចកំបោរស)
-រៀបចំប្រព័ន្ធទឹកប្រឡាយតាមបណ្ដោយជួរដូង ដោយ២ជួរត្រូវមានប្រឡាយទឹក១-ជីករណ្ដៅដាំប្រវែង៨តឹកជ្រុងវែងផ្អៀង១ខាង ៤៥ដឺក្រេ ១ខាងទៀតស្មើជំរៅ៥តឹក
-ដាក់ជីលាមកសត្វលាយអង្កាម ឬជីកំប៉ុសផ្អាប់ទុក ២-៣ខែ ស្រោចទឹកអ៊ីអឹម(EM) យកមកប្រើដាក់រោយមាត់រណ្ដៅ-របៀបដាក់ដូងដាំត្រូវដាក់ផ្អៀងបែរមុខខាងកើត ដើម្បីឲ្យពន្លឺចាំងចំត្រឡោកដូងស្រូបយកសារធាតុ ក្នុងទឹកត្រឡោកដូងវាអាចបឺតយកសារធាតុចិញ្ចឹមបាន-វិធីកាត់គូទថង់ផ្លាស្ទិចដូងកាត់យ៉ាងណាកុំឲ្យប៉ះឬសវា ហើយឆ្កូតថង់ពីចំហៀងបាត ១ចំអាម មិនឲ្យដាច់ងាយស្រួលទាញថង់ចេញ
– វិធីដាក់រោយជីកំប៉ុសតាមមាត់រណ្ដៅ យកជីកំប៉ុសទី១ រោយមាត់រណ្ដៅ ហើយកាប់លាយដីជី ចូលក្នុងរណ្ដៅលុបមិនឲ្យជិតត្រឡោក ស្រោចទឹកឲ្យជោគសព្វទុករយៈពេល ៥-៦ថ្ងៃ សឹមយកថង់ ចេញ
-វិធីយកថង់ចេញ ជីកដី១ចំហៀងដល់ក្រោមហើយចាប់ទាញថង់ខ្មៅចេញ-ដាក់ជីកំប៉ុសទី២ រោយឲ្យឆ្ងាយពីគល់ឆាយកាប់ចូលគ្នាលុបជុំវិញឲ្យសព្វឃើញត្រឡោក ដើម្បីឲ្យត្រូវកំដៅថ្ងៃចិញ្ចឹមដើមវា-រយៈពេល៣ខែទៀតដាក់ជីកំប៉ុសកាប់ខាងលើសើរៗជំរៅ១តឹក ជីកតាមមាត់រណ្ដៅកាប់លុបដាក់ចំបើងក្រោមហើយស្រោចទឹកជោគ ជំរុញឲ្យឫសចេញឆ្ងាយស្រូប យកសារធាតុចិញ្ចឹម ៩០% នៃដូងរយៈពេល៣ឆ្នាំជាង វានឹងចាប់ផ្ដើមមានផ្លែ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត