ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

ត្រប់ស្រួយ ជាដំណាំងាយដាំ ងាយថែទាំ និងមានតម្រូវការច្រើនផងដែរ !!

28-Feb-2019 12:31 PM

រូបភាព


ដោយ: Uddam

១-ការជ្រើសរើសពូជ៖

ដើម្បីដាំដុះឱ្យទទួលបានផលច្រើនការជ្រើសរើស ពូជវាជាកត្តាសំខាន់បំផុតក្នុងការដាំដំណាំគ្រប់ប្រភេទ និងបន្លែផ្លែឈើគ្រប់មុខ ឯការដាំត្រប់ស្រួយក៍មិនខុសប្លែកពីការដាំដំ ណាំទាំងនោះឡើយ។

ក្នុងការ យកផ្លែត្រប់មក ទុកពូជគួរយកផ្លែត្រប់ណាដែល ថ្លោសល្អ ហើយជាផ្លែលើកទី២ ដោយយកដើម ណាដែល មានសុខភាពល្អ ហើយពុំមានជំងឺព្រមទាំង រក្សាទុកនៅនឹងដើមរហូតដល់ផ្លែវាចាស់ល្មម អាចពុះយកគ្រាប់ចេញ រួចលាងគ្រាប់ឱ្យស្អាត ហើយយកទៅហាលថ្ងៃរយៈពេលពី២ ទៅ ៣ថ្ងៃ ពេលគ្រាប់វាស្ងួតទើបយកទៅចងព្យួរទុកក្នុងម្លប់ធ្វើយ៉ាងណាឱ្យវាមានខ្យល់ចេញចូលបានដោយងាយ ទើបមានការប្រ សើរសម្រាប់ពូជរបស់វា។

២-ការរៀបចំដីមុនពេលដាំ

ក្នុងការដាំត្រប់ការធ្វើដីក៍ជាការងារសំខាន់ សម្រាប់ការដាំដុះផងដែរ គឺយើងគួរតែភ្ជួររាស់ដីឱ្យ បានពី ២ ទៅ ៣សាទើបល្អ ព្រោះ ដំណាំគ្រប់ប្រភេទ ប្រសិនបើយើងរៀបចំដីដាំបានល្អនោះយើងនឹង ទទួលបានទិន្នផលខ្ពស់។ ក្រោយពីយើងភ្ជួរាស់ដីបាន ល្អហើយយើង ត្រូវកាប់រណ្តៅសម្រាប់ដាំត្រប់ដែល មានគម្លាត ពីគុម្ពមួយទៅមួយប្រវែង ៥តឹក។

នៅ ក្នុងរណ្តៅនីមួយួៗយើងត្រូវដាក់ជីទ្រនាប់បាត ដូចជាជីកំប៉ុស្តជាដើមដើម្បីឱ្យដំណាំនោះឆាប់លូតលាស់ល្អផងដែរ រួចស្រោចទឹករណ្តៅឱ្យ សើមល្មមទើបគេទៅដកកូនត្រប់ពីថ្នាលសាបមក ដាំ។ គួរបញ្ជាក់ផងដែរថាកូនត្រប់ ដែលគេដកយក មកដាំត្រូវមានកម្ពស់ចាប់ពី ១តឹក ហើយការដាំ ត្រូវជ្រើសរើសតែកូនត្រប់ណាដែលមានសុខភាព និងថ្លោសល្អទើបងាយទទួលផល។

៣-ការថែទាំត្រប់ស្រួយក្នុងពេលដាំដុះ

សម្រាប់ត្រប់ស្រួយបន្ទាប់ពីពេលដាំរយៈ ពេលមួយសប្តាហ៍ក្រោយមកគេចាប់ផ្តើមធ្វើស្មៅ ជ្រុំគល់របស់វាដើម្បីឱ្យដីធូរ និងស្រោច ទឹកដាក់ជី បន្ថែមជីជាតិយើងធ្វើបែបនេះក្នុងរយៈពេលមួយ សប្តាហ៍ម្តងដើម្បីជួយឱ្យកូនត្រប់ស្រួយលូតលាស់ លឿន ចំពោះជីទឹកវិញគេត្រូវស្រោចវារហូតដល់ ពេលវាប្រមូលផលទើបគេលែងស្រោចវាបន្តទៀត។

នៅេ ពល គេដាំបានរយៈពេល ១៥ថ្ងៃគេត្រូវយក ជីលាមកសត្វដែលពុករលួយមកដាក់នៅចន្លោះជួរនីមួយៗមកជ្រួយ កប់នៅក្នុងដី។ ដើម្បីឱ្យជីជាតិ ស្រូបទៅដល់ផ្លែនៅពេលដែលត្រប់ចាប់ផ្តើម ក្តឹបគេត្រូវកាត់ស្លឹកចាស់ៗចោល។ ប្រសិនបើយើង មិនកាត់ស្លឹកចាស់ចោលនោះទេ វាអាចធ្វើឱ្យពន្លឺ ចូលមិនគ្រប់គ្រាន់នាំឱ្យត្រប់របស់យើងមានការ ចុះខ្សោយក្នុងការលូតលាស់ របស់វា។

៤-ការប្រមូលផល

ក្នុងការប្រមូលផលវាជាករណីសំខាន់ សម្រាប់ អ្នកដាំដុះ ហើយការប្រមូលផលវាអាស្រ័យដោយ ការថែទាំរបស់ប្រជាកសិករ ដែលបានដាំដំណាំទាំងនោះ ប្រសិនបើយើងមានការថែទាំបានល្អនោះការប្រមូលផលគឺ ទទួលបានទិន្នផលខ្ពស់ផងដែរ។

ម៉្យាងវិញទៀតចំពោះដំណាំត្រប់ស្រួយគេអាចប្រមូលបាន នៅពេលគេដាំបានរយៈពេល ៤៥ ថ្ងៃ។ ត្រប់ស្រួយ គេអាចប្រមូលផលបានជារៀងរាល់ថ្ងៃ ហើយគេ អាចបេះវាបានបន្តរហូតដល់រយៈពេល៦០ថ្ងៃ ឬវែង ជាងនេះទើបអស់ផ្លែ។ ជំណែកតម្លៃនៅលើទីផ្សារវិញនោះ លោក ក្រងទូច បានមានប្រសាសន៍ប្រាប់ អ្នកយកព័ត៌មាន ចន្ទរះ ថាត្រប់ស្រួយក្នុង ១គីឡូក្រាម អាចមានតម្លៃពី ៧០០ ទៅ ១០០០រៀល ។