ចំណេះដឹងទូទៅ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ
-ពងទាឆៅ១០គ្រាប់-អំបិលគ្រួស ២ខាំកន្លះ-ទឹកស្អាត មួយលីត្រ-ក្រឡកែវឬជ័រសម្រាប់ដាក់ត្រាំ+វិធីធ្វើ
-ចាក់ទឹកនិងអំបិលចូលក្នុងឆ្នាំង បើកភ្លើងដាំឲ្យពុះ និងកូរបណ្តើរៗផងដើម្បីឲ្យអំបិលនិងទឹករលាយចូលគ្នាបានល្អ
-បន្ទាប់មកបិទភ្លើង ទុកឲ្យទឹកអំបិលត្រជាក់-យកទឹកអំបិលទៅចាក់ចូលទៅក្នុងក្រឡ
-យកពងទាទៅលាងទឹកឲ្យបានស្អាតល្អ ជូតឲ្យស្ងួតសិន សឹមយកទៅដាក់ក្នុងក្រឡ-បន្ទាប់បិទគម្របឲ្យជិត និងត្រាំទុកប្រហែលគ្រប់២១ថ្ងៃយើងអាចយកទៅស្ងោរញ៉ាំបានហើយសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត