វិជ្ជាមេផ្ទះ
រូបភាព

+គ្រឿងផ្សំ៖– សណ្តែកបាយ កន្លះគីឡូ– ស្ករស ២ខាំ ធ្វើស្នូល ៣ខាំដាក់ក្នុងម្សៅសាគូ– ម្សៅសាគូ ឬ គេហៅថា ម្សៅសណ្ដែកបាយ1ចានចង្កឹះ– ស្លឹកចេក– ទឹក ៨ ចានចង្កឹះ– អំបិល 1ចុងស្លាព្រារកាហ្វ+វិធីធ្វើ៖– ជាដំបូងអ្នកត្រូវត្រាំសណ្ដែកបាយ (គ្មានសម្បក) លាងទឹកចេញឱ្យស្អាត សឹមយកទៅស្ងោរឱ្យឆ្អិន ដាក់ស្ករស អំបិល កូរអោយសព្វល្អ រួចកិន ឬតប់ៗវាឱ្យម៉ដ្ឋ។– ទុកសណ្តែកនោះឱ្យត្រជាក់បន្តិច បន្ទាប់មកលុញមូល ធ្វើវាឱ្យក្លាយជារាងមូលៗ ទំហំប៉ិនមេដៃ ទុកមួយអន្លើសិន។– ចំណែកស្លឹកចេកវិញត្រូវហែកវាឱ្យធំល្មម រួចយកវាមកកាត់ឱ្យចេញជារាងមូល យកចានធំល្មមសង្កត់លើស្លឹកចេករួចកាត់អោយមូល ។
– យកម្សៅសាគូ យកមកលាយជាមួយទឹក ឬទឹកអប់ជាមួយផ្កាម្លិះ (ប្រសិនបើអ្នកចង់ឱ្យវាមានក្លិនក្រអូប) រួចចាក់ស្ករសចូល ហើយកូរចូលគ្នាឱ្យសព្វ (ឱ្យរាងរាវបន្តិច)។ ម្សៅដែលលាយរួចត្រូវយកទៅដាក់ដាំលើភ្លើង ហើយកូររហូតដល់វាឱ្យឡើងខាប់ ឆ្អិនល្អ សាច់ម្សៅឡើងរលោងសឹមដាក់ចុះ។– ទុកម្សៅនោះឱ្យត្រជាក់ បន្តិច (ចៀសវាងម្សៅក្តៅធ្វើឱ្យស្លោកស្លឹកចេក) រួចសឹមធ្វើការវេចខ្ចប់។ ជាចុងក្រោយលោកអ្នកគ្រាន់តែដាក់ស្នូល(សណ្តែកដែល សូនរួច) ដាក់លើស្លឹក ហើយដួសម្សៅនោះដាក់ពីលើ រួចខ្ចប់វាជារាងបួនជ្រុងរៀបដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស