ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វល្លិ៍នេះបានជាមួយទឹកដូងពូកែលេខ១ !

28-Feb-2019 11:02 PM

រូបភាព


ដោយ: Uddam

រកបានហើយ ព្យាបាលដោយមិនអស់ប្រាក់! វល្លិត្រដិត ជាឱសថដ៏ពិសេសដែលយើងមិនធ្លាប់គិតដល់!ប្រើជាថ្នាំបញ្ចុះកំដៅ ថ្នាំបញ្ចុះទឹកនោម កញ្រ្ជិល កែរោគរាក់ស៊ីធ្មេញ បុកបិទបូស ព្យាបាលរោគស្វាយ! ជួយចែករំលែកបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យផងដែរ!

+ផ្នែកប្រើប្រាស់ៈ ឫស វល្លិ និងស្លឹក។
+សារធាតុរួមផ្សំៈ Polyphenol glycosiders ។
+ប្រើប្រាស់ជាឱសថៈ


-រុក្ខជាតិទាំងមូលឆ្អើរអោយក្រៀម 10g-15g រួចដាំទឹក១លីត្រអោយពុះ១៥នាទី ប្រើជាថ្នាំបញ្ចុះកំដៅ ដាំរំងាស់យូរ ប្រើជាពិសេសក្នុងករណីកើតកញ្រ្ជិល។
-ឫសវាឆុងទឹកក្តៅប្រើជាថ្នាំបញ្ចុះទឹកនោមនិងព្យាបាលរោគស្វាយជាតិទឹកដ៏ច្រើនៗដែលគេកាត់បង្ហូរចេញពីវល្លិត្រដិតអាចផឹកបាន។

ប្រភពៈមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)
-ស្លឹក និងដើមវល្លិខ្ចីៗបុកលាយទឹកដូង យកទឹកហូបព្យាបាលថ្នាំបំបាត់ក្អក ជួយបញ្ចុះកំដៅត្រជាក់ខ្លួន។
-ស្លឹក បុកបៀមជួយកែរោគរាក់ស៊ីធ្មេញ បុកបិទបូស។

+++សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

សម្រួលដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH