ចំណេះដឹងទូទៅ
រូបភាព
រយៈពេលប្រហែល៣ខែដំបូងពេលមានផ្ទៃពោះស្ត្រីមួយចំនួនចាញ់កូនជាខ្លាំងរហូតជួនកាលត្រូវរកថ្នាំលេបថែមទៀត។ប៉ុន្តែសារធាតុគីមីក្នុងថ្នាំ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនបាន។ដូចនេះអ្នកគួរប្រើវិធីធម្មជាតិមួយនេះ ព្រោះសារធាតុក្នុខ្ញី អាចបំបាត់អាការៈចាញ់កូន យ៉ាងមានប្រសិទ្ធភាព។
++វិធីជួយព្យាបាលអាការៈចាញ់កូន
ការចាញ់កូន មានអាការៈដូចជាចង់ក្អួតចង្អោរ ហើយពេលខ្លះទៀតចេញទឹកមាត់យ៉ាងច្រើន នៅពេលដែលធំក្លិនអាហាណាមួយ។
++វិធីព្យាបាលគឺ៖យើងយកខ្ញីមួយដុំប៉ុនមេដៃមកចិតសំបកលាងឲ្យស្អាត ដំវាឲ្យបែកបន្តិចរួចដាក់ដាំជាមួយទឹកមួយកែវឲ្យពុះរយៈពេល៥នាទី ហើយយកវាមករក្សាទុកឲ្យត្រជាក់ដែលអាចញ៉ាំបានរួចច្រោះយកទឹកវាមកពិសារ អាចលាយទឹកឃ្មុំបន្តិចក៏បាន នោះអ្នកនឹងបានធូរស្រាល។
មិនតែប៉ុណ្ណោះ សារធាតុអាហារនៅក្នុងខ្ញី ជួយបណ្តេញខ្យល់ ជួយឲ្យខ្យល់ក្នុងរាងកាយដើរស្រួល មិនធ្វើឲ្យតឹងពោះ ឆ្អល់ពោះ។អ្នកគួរទទួលទានទឹកខ្ញី នំរសជាតិខ្ញី ឬគ្រាប់ថ្នាំរស់ជាតិខ្ញី ក៏បាន នោះអាការៈចាញ់កូន នឹងប្រសើរឡើង៕