ឯកសារកសិកម្ម
រូបភាព
-រៀបចំលូដែលមានមុខកាត់១ម៉ែត្រ យកលូចាស់ៗដែលប្រើរួចសាបជាតិស៊ីម៉ងត៍ (ប្រសិនបើលូថ្មី ត្រូវត្រាំទឹកចោលរយៈពេល១០ថ្ងៃ រួចចាក់បិតបាតរបស់វា កុំឱ្យជ្រាបទឹកចេញ)
– គួរធ្វើនៅកន្លែងដែលមានម្លប់ខ្លះ មិនត្រូវកម្តៅថ្ងៃខ្លាំងពេក ។
– ដាក់ទឹកបញ្ចូលកម្ពស់៤តឹក និងដាក់ដាំចក ឬកំប្លោកមួយចំនួន ដើម្បីជាជម្រកនិងបង្កើតអុកស៊ីសែន ហើយទុកចោលរយៈពេល១០ថ្ងៃ ។– ដាក់មេកំពឹស មានពងស្រាប់ ប្រមាណ១០ក្បាល ឬមិនទាន់មានពងក៏បាន និងឈ្មោលប្រមាណ៥ក្បាល ក្នុងមួយលូ
– ស្ងោរពងទាចំនួន២គ្រាប់ យកតែស្នូលក្រហម បំបែកវាជាដុំៗ ហើយយកទៅដាក់ក្នុងលូជា៣កន្លែង ឱ្យវាស៊ី ចំនួន២-៣ដងក្នុងមួយថ្ងៃ(អាចប្រើចំណីបន្ថែមខ្លះៗ ដូចជា កាកសំណល់ត្រីសាច់ផ្សេងៗ)
– ដាក់ឧបករណ៍បាញ់ខ្យល់ទឹក ក្នុងលូនោះវិលចុះវិលឡើង រយៈពេលប្រមាណ១០-២០នាទី ក្នុងមួយថ្ងៃ ព្រោះកំពឹសវាចូលចិត្តទឹកដែលមានលំហូរ ដែលធ្វើឱ្យវាឆាប់កកើតព(ត្រូវប្តូរទឹករាល់២សប្តាហ៍ម្តង)-ដើម្បីឱ្យកំពឹសឆាប់ធំធាត់ ត្រូវលាយទឹកEM ១ស្លាព្រាបាយ ស្កររងូ១ស្លាបព្រាបាយ លាយជាមួយទឹក១លីត្រ រក្សានៅកន្លែងម្លប់ចំនួន១សប្តាហ៍ រួចចាក់កន្លះលីត្រ ចូលក្នុងលូ ដែលអាចជួយសម្លាប់មេរោគ និងធ្វើឱ្យកំពឹសឆាប់ធំលឿន-រយៈពេលប្រមាណ៤ខែ ទើបអាចប្រមូលផលបាន
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត