ចំណេះដឹងទូទៅ
រូបភាព
នេះប្រហែលជាអ្វីមួយដែលអ្នកមិនដឹងពីមុនមកនោះទេ អាថ៌កំបាំងនេះនឹងជួយឱ្យអ្នកមានអារម្មណ៍ថាមានថាមពល និងធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ។ ដោយគ្រាន់តែប្រើ ដុំទឹកកកធម្មតាប៉ុណ្ណោះ!
ចំនុចកណ្តាលនៃកញ្ចឹងក ជិតគល់សក់ តាមការព្យាបាលបែបបុរាណចិន ត្រូវបានគេហៅថា “ហ្វាងហ្វូ Feng Fu ” ជាចំណុចសម្ពាធនៃលលាដ៍ក្បាល។
ប្រសិនបើអ្នកដាក់ដុំទឹកកកនៅលើចំណុចនោះជារៀងរាល់ថ្ងៃ វានឹងជួយឱ្យរាងកាយអ្នកមានអារម្មណ៍រស់រវើក មានថាមពល និងមានសុខភាពល្អ!
នេះជាអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីការដាក់ដុំទឹកកកលើកញ្ចឹងករបស់អ្នក៖
ជួយឱ្យគេងលក់
ជួយគ្រប់គ្រងអារម្មណ៍ និងសុខភាពផ្លូវចិត្តរបស់អ្នក
ជួយក្នុងការថែរក្សាប្រព័ន្ធរំលាយអាហាររបស់អ្នក
ជួយបំបាត់រោគសញ្ញានៃជំងឺផ្តាសាយ
ជួយបន្ថយការឈឺក្បាល ឈឺធ្មេញ និងឈឺចាប់ដោយរាងកាយ
ជួយព្យាបាលជំងឺផ្លូវដង្ហើម និងជំងឺសរសៃឈាមបេះដូង
ជួយព្យាបាលបញ្ហាជាមួយនឹងក្រពេញទីរ៉ូអ៊ីត
ជួយកាត់បន្ថយការឈឺចាប់ពេលមានរដូវ។
ខាងក្រោមជាវិធីធ្វើ និងលទ្ធផលនៃការដាក់ដុំទឹកកកលើកញ្ចឹងករបស់អ្នក៖
វិធីធ្វើ៖ ដាក់ដុំទឹកកកលើកញ្ចឹងក នៃចំណុចដែលគេហៅថា Feng Fu (ដូចក្នុងរូប)
ទុកវាចោលប្រមាណ ២០នាទី
ក្នុងកំឡុងពេល 30 ទៅ 40 វិនាទីដំបូង អ្នកនឹងមានអារម្មណ៍ក្តៅ ប៉ុន្តែកុំបារម្ភ ហើយ អ្នកត្រូវតែបន្តដាក់ទៀត កុំឈប់ ព្រោះអាការៈនេះ កើតមានតែរយៈពេលពី 2 ទៅ 3 ថ្ងៃយ៉ាងយូរ ប៉ុណ្ណោះ ពេលអ្នកទើបតែចាប់ផ្តើមធ្វើដំបូង បន្ទាប់មកអ្នកនឹងមានអាការៈធម្មតា ព្រោះអរម៉ូន endorphins (ប៉ិបទីតដែលផលិតដោយខួរក្បាលមានសកម្មភាពបំបាត់ការឈឺចាប់) ត្រូវបានបញ្ចេញទៅកាន់ប្រព័ន្ធសារពាង្គកាយលោកអ្នក
អ្នកអាចប្រើកន្សែងទប់ដើម្បីកុំឱ្យទឹកកករអិលធ្លាក់ចេញពីកញ្ចឹងក
ធ្វើបែបនេះជារៀងរាល់ថ្ងៃ 2 ទៅ ៣ដងក្នុងមួយថ្ងៃ នៅពេលព្រឹកមុនពេលញ៉ាំ និងពេលយប់មុនចូលគេង។
លទ្ធផល៖ អ្នកនឹងទទួលបានលទ្ធផលក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ តែប៉ុណ្ណោះ!
**ហាមអនុវត្តចំពោះស្ត្រីមានផ្ទៃពោះ អ្នកដែលមានជំងឺវង្វេងវង្វាន់ វិកលចរិក ឬអ្នកដែលប្រើឧបករណ៍ភ្ញោច បេះដូង។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។