ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

​បច្ចេកទេសចិញ្ចឹ​មមាន់ និងការលផិតចំណីដើម្បីបានទិន្នផលខ្ពស់ (មានវីដេអូ)

04-Mar-2019 09:12 AM

រូបភាព


ដោយ: Uddam

ដើម្បីចិញ្ចឹមមាន់កុំអោយងាយឈឺងាប់កសិករត្រូវអនុវត្តន៍គោលការណ៏៦ចំនុច

១-ការជ្រើសរើសពូជ

-ធន់និងជំងឺ

-មិនរើសចំណី

-កូនច្រើនក្នុង១សំបុក

-មាឌធំ

-ពូកែចិញ្ចឹមកូន


២-ទីធ្លានិងទ្រុង
ក្នុងការចិញ្ចឹមយើងត្រូវគិតពីបរិមាណមាន់អោយសមស្របនិងទំហំទ្រុងគឺ៥ទៅ៧ក្បាលក្នុងផ្ទៃដី១ម៉ែត្រការ៉េ ។​

៣-ចំណី

ក-ចំណីផ្តល់ថាមពល មាន​ ចុងអង្ករ ស្រូវ កន្ទក់ ពោត ដំឡូង និងប្រេងរុក្ខជាតិ
ខ-ចំណីផ្តល់ប្រូតេអីន មាន ត្រី កំពិស កូនកង្កែប ក្តាមខ្យង សត្វល្អិត និងពពួកសណ្តែក
គ-ចំណីផ្តល់ជីវជាតិ មាន ពពួកបន្លែ ចក សារាយ ស្មៅ និងត្រកួន
ឃ-ចំណីផ្តល់សារធាតុរ៉ែ មាន ម្សៅឆ្អឹង ម្សៅសំបកខ្យងខ្ចៅ និងអំបិល


++យកធាតុទាំង៤ផ្សំចូលគ្នាអោយសព្វរួចស្រោចមេចំណីដាក់អោយសី ។
៤-ការលាយទឹកអោយផឹក
-មេចំណី១០សេសេ
-មេថ្នាំព្យាបាល១០សេសេ
-មេថ្នាំការពារ១០សេសេ
-ទឹក១០លីត្រ


៥-ថ្នាំព្យាលបាលនិងការពារ

កសិករត្រូវចេះផលិតថ្នាំព្យាបាលក៏ដូចជាថ្នាំការពារកុំអោយសត្វឈីដោយខ្លួនឯងទើបទាន់
សភាពការណ៏នៅពេលផ្ទុះជំងឺម្តងៗ ។​
-ដើមប្រម៉ាត់ដីក្រហម ០,៥ខាំ
-អំបិល ១ស្លាបព្រាបាយ


-វល្លិ៍ពេជ្រ ០,៥ខាំ
-ប្រក់ប្លែ ០,៥ខាំ
-គល់ស្លឹកគ្រៃ០,៥ខាំ
រំងាស់ទឹក៣យកទឹក១ លាយជាមួយមេថ្នាំដាក់អោយមាន់ផឹក ។


៦-អនាម័យ
+បោសសំអាតកើបលាមកចេញជាប្រចាំ
+លាយថ្នាំបាញ់កំចាត់មេរោគ ដែលមានធាតុផ្សំ​

-ទឹកខ្មេះ១
-ស្រាស១
-មេជី១
-ស្ករកសិកម្ម១
-ទឹក៥​


លាយចូលគ្នាអោយសព្វផ្អាប់ទុក៧ថ្ងៃប្រើបាន ពេលប្រើយកទឹកថ្នាំ១លីត្រលាយទឹកធម្មតា៥០លីត្រ បាញ់កំចាត់មតរោគ៕(មានវីដេអូខាងក្រោម)

វីដេអូពីវិធីបទពិសោធន៍ជោគជ័យរបស់កសិក ហេង រដ្ឋានៅទីរួមខេត្តកំពង់ធំ៖

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត