ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ព្យាបាលហើមប្រអប់ជើង កជើង និងជើងបែបណា ?

04-Mar-2019 04:18 PM

រូបភាព


ដោយ: Uddam

១-ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណអាចរំញោចដល់លំហូរឈាម ។ ប្រសិនបើអ្នកឈឺ ឬមានបញ្ហារលាកជើង អ្នកអាចសាកល្បងហែលទឹក។ វាអាចបន្ថយការឈឺចាប់ និងជួយបំបាត់បញ្ហាហើមជើងរបស់អ្នក។ យូហ្គាអាចជាវិធីមួយផ្សេងទៀតដើម្បីបង្កើនលំហូរឈាម និងទប់ស្កាត់មិនឲ្យឈាមប្រមូលផ្តុំនៅត្រង់កជើង និងជើង ។២-ទទួលទានទឹកឲ្យបានច្រើន៖ ដោយទទួលទានទឹកឲ្យបានច្រើនពេញមួយថ្ងៃ យើងនឹងផ្តល់សំណើមដល់ជាលិកា របស់យើង និងបំបាត់ជាតិពុលពីរាងកាយ ។ សារជាតិសូដ្យូម និងកាហ្វេអីុនដែលបានរួមចំណែកដល់ការរលាកជើង នឹងត្រូវបានពង្រាវនៅពេលយើងទទួលទានទឹកគ្រប់គ្រាន់ ។ ក្បួនទូទៅដើម្បីទទួលបានសុខភាពល្អគឺការទទួលទឹកពី៨ ទៅ ១០កែវក្នុងមួយថ្ងៃ ។ អ្នកអាចទទួលទានបន្ថែមទៀតប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹង ។ អ្នកក៏អាចបន្ថែមទឹកក្រូចឆ្មារ និងទឹកត្រសក់ចូលទៅក្នុងទឹករបស់អ្នក ផ្លែឈើទាំងពីរនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាហើមរបស់អ្នកបានកាន់តែលឿន ។៣-ដាក់ជើងរបស់អ្នកនៅកន្លែងខ្ពស់៖ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនសម្រាប់ការហាត់យូហ្គា សូមដាក់ជើងរបស់អ្នកនៅលើផ្ទៃខ្ពស់ ធ្វើយ៉ាងណាឲ្យពួកវានៅខាងលើបេះដូង ។ អ្នកអាចដាក់ខ្នើយមួយពីក្រោមជើងរបស់អ្នកនៅពេលដែលអ្នកគេងលើគ្រែ ។ ការធ្វើដូចនេះនឹងជួយបង្ហូរសារធាតុរាវដែលលើសចេញពីកន្លែងហើម ដោយវានឹងត្រូវបានស្រូបចូលក្នុងរាងកាយឬត្រូវបានបញ្ចេញចោលតាមទឹកនោម ។
៤-ម៉ាស្សាជើង ៖ការព្យាបាលដោយស្ប៉ា ឬម៉ាស្សាអាចមានប្រសិទ្ធភាពដ៏អស្ចារ្យ ។ ក្រៅពីធ្វើឲ្យអ្នកបានសម្រាក វាថែមទាំងអាចជំរុញលំហូរឈាម ។ ប្រសិនបើអ្នកមានផ្ទៃពោះ សូមរកគ្រូពេទ្យជំនាញក្នុងការម៉ាស្សាមុនសម្រាលកូន ។៥-កង្វះម៉ាញ៉េស្យូម ៖ជាញឹកញាប់ ការរលាក និងហើមជើង កជើង និងប្រអប់ជើងមានការទាក់ទងទៅនឹងកង្វះម៉ាញ៉េស្យូមដែលអាចបណ្តាលឱ្យមានការហើម ។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីទទួលបានកម្រិតត្រឹមត្រូវនៃថ្នាំគ្រាប់ម៉ាញេស្យូម ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស