ចំណេះដឹងទូទៅ
រូបភាព
ដើមប្រម៉ោយដំរី ជួយព្យាបាលជំងឺល្ហិតល្ហៃ អ្នកមិនឃ្លានបាយ
បញ្ហាក្រពះពោះវៀន ជួយអ្នកស្គមឲ្យឡើងគីឡូ
រម្ងាប់ប្រទាលត្រអាក ក្តៅក្នុង បង្ក្រាបពិសបូសធំៗ
ជួយស៊ែរ ចែកគ្នាដឹងផង
++ព្យាបាល៖
កបចំពោះអ្នក មិនឃ្លានបាយ ខ្សោយ ល្ហិតល្ហៃ ជម្ងឺរ៉ាំរៃ ទាស់ មិនដឹងមុខ គេងមិនសូវបាន រដូវមកមិនទៀង បញ្ហាក្រពះ ឬពោះវៀន។
++វិធីប្រើ៖
១-ប្រើដើម និងស្លឹក លាងឲ្យស្អាត បុកពូតយកទឹកមួយស្លាព្រាបាយ លាយទឹកដូងមួយកែវ (ត្រងយកកាកចេញ) មុនហូបអាហារ១៥នាទី (ហាមប្រើលើស)។
២-ដាក់ហាលដើម និងស្លឹកហាលក្នុងម្លប់ឲ្យស្ងួត ប្រមាណ ១៥ក្រាម ដាំទឹកហូប កន្លះកែវតូចមុនបាយ។
-រម្ងាប់ប្រទាលត្រអាក៖ ឆុងស្លឹក និងមែកខ្ចីៗហាលក្នុងម្លប់ឲ្យស្ងួត ផឹកដើម្បីរម្ងាប់ប្រទាលត្រអាក ក្រហាយស្បែក។
-ជំនួយឲ្យធាត់៖ ហាលស្ងួតមួយក្តាប់ដៃដាំទឹកញាំ១ថ្ងៃជាង២លីត្រនឹងជំនួយឲ្យឆាប់មានសាច់។
-បង្ក្រាបបូសធំៗ៖យកបីឬបួនដើមមកបុកលាយនឹងពងមាន់ស្រែយកអាក្រហមចេញភក់ៗរួចបិតចំពីលើបូស១ថ្ងៃ៤-៥ដងវានឹងរលាយទៅវិញបាត់ឈឺ។
-ព្យាបាលពិសលើស្បែក ដំបៅ កន្ទួលរលាកក្តៅក្រហាយ ពងចេញទឹក យកស្លឹកនឹងមែក ឬធាងបុក ប្រើបិតបំពោកលើ
+ហាលអោយស្ងួតកិនជាម្សៅ កំរិតពី 3-6gm ឬស្ងោរផឹកជាទឹក 200-400ml សំរាប់ព្យាបាល
ជំងឺរលាកតំរងនោម។ ហើមសើរស្បែក ដំនិងបិទ កន្លែងហើម ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម។
(ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦)
++ប្រយ័ត្ន៖ សូមកុំប្រើជាមួយថ្នាំពេទ្យ ហាមស្ត្រីមានផ្ទៃពោះប្រើ។ បើកម្លាំងខ្សោយពេកបន្ថយបរិមាណប្រើឲ្យតិច ព្រោះប្រើច្រើនពេកអាចមានអាការៈពុលក្អួតបាន។
ប្រភពអត្ថបទ៖ ដកស្រង់ពីហ្វេសប៊ុក និងបងប្អូនក្នុងហ្វេសប៊ុកដែលធ្លាប់ប្រើទទួលបានផល សម្រាប់បងប្អូនទុកជាការស្វែងយល់
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត