ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើថ្នាំពុលពីធម្មជាតិកម្ចាត់ចៃ ឬកណ្តាំរោមបំផ្លាញដំណាំ

05-Mar-2019 02:38 PM

រូបភាព


ដោយ: Uddam

រកបានហើយ សម្រាប់បងប្អូនកសិករដែលមានបញ្ហាចៃ ឬកណ្តាំរោមបំផ្លាញដំណាំ!នេះជាវិធីធ្វើថ្មាំពុលពីធម្មជាតិមានប្រសិទ្ធភាពខ្ពស់ មិនប៉ះពាល់សុខភាព!

* វត្ថុត្រូវការ៖
-ម្ទេសក្រហមហិរ ៣គីឡូ
-ក្រូចឆ្មារ ១គីឡូ (ច្របាច់យកទឹក និងដាក់សំបកផ្លែវាចូលផងដែរ) រំដេង ១គីឡូ និងទឹក ៥លីត្រ។


* វិធីធ្វើ៖
-ចិញ្ច្រាំធាតុផ្សំខាងលើឲ្យម៉ដ្ឋ រួចដាក់ចូលក្នុងធុងមួយហើយចាក់ទឹកចូលហើយគ្របទុករយៈពេល៧ថ្ងៃ
-នៅពេលបានរយៈពេល៧ថ្ងៃហើយទឹកល្បាយមានពណ៌ត្នោត និងមានពពុះនៅខាងលើ


– យកទឹកថ្នាំនេះ១លីត្រលាយជាមួយទឹក២០លីត្រ បាញ់លើដំណាំដែលទទួលរងការបំផ្លាញរយៈពេល៣ថ្ងៃជាប់គ្នា
– ឬអាចលាយថ្នាំនេះ១លីត្រជាមួយទឹក៥០លីត្រ សម្រាប់បាញ់រយៈពេល៧ថ្ងៃជាប់គ្នាចំពោះដំណាំដែលទទួលការបំផ្លាញខ្លាំង និងការការពាររយៈពេលវែង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។