ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីផ្សំថ្នាំកំចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំក្រូចតាមបែបធម្មជាតិ

05-Mar-2019 03:14 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-មេស្រាទើបបិតចេញដំបូង ៦២៥ មីលីត្រ ឬប្រើអាកុលក៏បាន-ទឹកខ្មេះ ០,៥លីត្រ-គ្រាប់ស្តៅ ១គីឡូក្រាម (យកចាស់ល្មម មិនខ្ចីពេក មិនទុំ)
-ស្លឹកទន្ទ្រោនខែត្រ ២,៥គីឡូក្រាម-ស្លឹកវល្លិ៍បណ្តូលពេជ្រ ២,៥គីឡូក្រាម-ទឹក ១៥លីត្រ+វិធីធ្វើ៖
-ចិញ្ច្រាំ និងកិនធាតុផ្សំទាំងអស់ឲ្យម៉ដ្ឋ រួចដាក់ក្នុងធុងមួយមានចំណុះ៣០លីត្រ
-ចាក់ស្រា ទឹកខ្មេះ និងទឹកចូល រួចគ្របរក្សាទុកមួយយប់-បន្ទាប់មកច្រោះយកទឹកល្បាយពីក្នុងធុងនោះទាំងអស់ យកមករំងាស់យកសល់ត្រឹម៨លីត្រ។
+វិធីប្រើ-លាយទឹកថ្នាំដែលបានពីចម្រាញ់រួច ៣០មីលីត្រ ជាមួយទឹក២០លីត្រ បាញ់លើដំណាំក្រូចដែលទទួលការបំផ្លាញពីសត្វល្អិត និងដង្កូវ រាល់២ថ្ងៃម្តង។-សូមចូលរួមប្រើថ្នាំពុលផ្សំពីធម្មជាតិឲ្យអស់ពីលទ្ធភាព មុននឹងសម្រេចចិត្តក្នុងការប្រើថ្នាំពុលគីមី ព្រោះវាប៉ពាល់ដល់សុខភាពទាំងអ្នកដាំ និងអ្នកប្រើប្រាស់។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត