ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំដំណាំត្រប់វែងឲ្យបានផ្លែច្រើន ទទួលបានទិន្នផលខ្ពស់ ដោយមិនប្រើជីគីមី ឬថ្នាំពុលគីមីឡើយ

06-Mar-2019 02:39 PM

រូបភាព


ដោយ: Uddam

1. ការរៀបចំដីសម្រាប់ដាំ៖ ភ្ជួររាស់ដី ២-៣ សា ធ្វើយ៉ាងណាឲ្យដីម៉ដ្ឋ និងអស់ស្មៅ បន្ទាប់មក កាប់រណ្តៅសម្រាប់ដាំត្រប់ ដែលមានគំលាតពីគុម្ពមួយទៅមួយ ៥ តឹក។ នៅក្នុងរណ្តៅនីមួយៗ ដាក់ជីកំប៉ុស្តទ្រាប់បាតរណ្តៅ រួចស្រោចទឹករណ្តៅនោះឲ្យសើមល្មម ទើបដកកូនត្រប់ពីថ្នាលសាបមកដាំ ។ កូនត្រប់ដែលដកមកដាំមានកំពស់ ១ តឹក។ ការដាំជ្រើសរើសតែកូនត្រប់ដែលថ្លោស និងមានសុខភាពល្អ

Image may contain: plant, flower, food and natureNo photo description available.

Image may contain: food

2. ការថែទាំ
-ក្រោយពេលដាំបានរយៈពេល ១ អាទិត្យ ចាប់ផ្តើមជ្រុំជើង និងស្រោចជីទឹក (ទឹកជីផ្សំពីទឹកនោមគោមនុស្ស និងកូនត្រីដែលត្រាំទុក) ស្រោចរយៈពេល ១ អាទិត្យម្តង ដើម្បីជួយឲ្យកូនត្រប់លូតលាស់លឿន។ ក្រោយពេលដាំបាន ២ អាទិត្យ ចាប់ផ្តើមដាក់ជីលាមកគោ និងជីលាមកជ្រូកពុកផុយ (ដាក់នៅចន្លោះជួរ) កប់បញ្ចូលទៅក្នុងដី។ ជីទឹក បន្តស្រោចរហូតដល់ពេលប្រមូលផល (ជីធម្មជាតិ ជាពិសេសជីទឹក មិនត្រឹម តែធ្វើឲ្យដំណាំលូតលាស់ល្អទេ វាអាចធ្វើឲ្យសត្វល្អិតមិនហ៊ានមកជិតទៀតផង។)

Image may contain: plant, flower and natureNo photo description available.

– នៅពេលត្រប់ចាប់ផ្តើមក្តឹប កាត់ស្លឹកត្រប់ចាស់ៗចោល ដើម្បីឲ្យជីជាតិស្រូបមកនៅលើផ្លែ។ ម្យ៉ាងវិញទៀត បើយើងទុកស្លឹកច្រើនធ្វើឲ្យពន្លឺចូលមិនគ្រប់គ្រាន់ ការលូតលាស់របស់ត្រប់ចុះខ្សោយ ។

Image may contain: plant and food

3. ការប្រមូលផល៖ ក្រោយពីដាំបានរយៈពេល ១ ខែកន្លះ ត្រប់អាចប្រមូលផលបាន។ ការប្រមូលផលគឺបេះរាល់ថ្ងៃដោយក្នុងមួយ ថ្ងៃ បេះបានផ្លែត្រប់ចំនួនពី ២០-៣០ គីឡូក្រាម ។ ផ្លែត្រប់ ១ គីឡូក្រាម លក់ បានតំលៃពី ៧០០ ទៅ ១០០០ រៀល ។ ផ្លែត្រប់អាចបេះបន្តពូជរហូតដល់ រយៈពេល ២ ខែ ទើបអស់ផ្លែ ។ សរុបមកក្នុង មួយវដ្តជីវិតរបស់ត្រប់វែង (រយៈពេល ៣,៥ ខែ)

Image may contain: plantImage may contain: plantImage may contain: food4. ការជ្រើសរើសពូជ និងទុកពូជ៖ ក្នុងការទុកពូជ រើសយកផ្លែត្រប់ណាដែលមានផ្លែធំ វែង ជាផ្លែលើកទី ២ ដើម របស់វាមានសុខភាពល្អ (គ្មានជំងឺ) រក្សាទុកនៅដើមរហូតដល់ផ្លែចាស់ល្អ ទើបបេះយកមកពុះយកគ្រាប់ចេញ រួចលាងស្រង់យកទៅហាលថ្ងៃរយៈពេល ២ ទៅ ៣ ថ្ងៃ (ហាលឲ្យស្ងួត) ទើបយកទៅចងប្រយួរក្រោមផ្ទះក្នុងម្លប់ដែលមានខ្យល់ចេញចូលបានល្អ ។

Image may contain: shoes, plant and foodImage may contain: food

សរុបមក បច្ចេកទេសសំខាន់ៗ ក្នុងការដាំត្រប់មាន:
-ការរៀបចំដីដាំដោយភ្ជួររាស់ និងហាលឲ្យស្ងួត
-កាប់រណ្តៅប្រើជីទ្រាប់បាតដាក់នៅបាតរណ្តៅ និងដាក់នៅចន្លោះជួរ

Image may contain: plantNo photo description available.Image may contain: plant-ប្រើជីទឹកស្រោចបំប៉ន ១ អាទិត្យម្តង រហូតដល់ប្រមូលផល
-ថែទាំស្រោចទឹក ១ ថ្ងៃ ២ ដង និងបេះស្លឹកចាស់ៗ នៅផ្នែកខាងក្រោមចោល និងទុកពូជ ដោយជ្រើសរើសផ្លែលើកទី ២ ធំវែង និងមិនមានការបំផ្លាញពីជំងឺសត្វល្អិត។

No photo description available.Image may contain: foodNo photo description available.
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។