ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើនំភីហ្សាបែបសាមញ្ញៗដោយខ្លួនឯង

06-Mar-2019 02:40 PM

រូបភាព


ដោយ: Uddam

+គ្រឿង​ផ្សំ៖
-ម្សៅមី ៧៥០ក្រាម-ប្រេងអូលីវ ២ ស្លាបព្រាបាយ-អំបិល ១ស្លាបព្រាកាហ្វេកន្លះ-ស្ករ ២ស្លាបព្រាបាយ-ម្សៅមេនំបុ័ង ១កញ្ចប់ (៧មីលីក្រាម)-ទឹកក្តៅឧណ្ឌៗ ៣០០០ មីលីលីត្រ*ស្នូលនំ៖ អ្នកអាចជ្រើសរើស​សាច់ផាត់, ត្រីធូណា, បង្កង, អយស្ទ័រ , សាច់ក្រក,, សាច់គោ …
បន្លែ៖ ប៉េងប៉ោះ, ម្ទេស (ពណ៌បៃតង, ក្រហម ឬលឿង), ខ្ទឹមបារាំង។
ប្រេងអូលីវ និងឈីស​មិន​អាចខ្វះបាន។+វិធីធ្វើ
-ម្សៅ​លាយជាមួយស្ករ, អំបិល, ប្រេងអូលីវ
-រំលាយ មេនំបុ័ងជាមួយ​ទឹកក្តៅឧណ្ឌៗ ហើយដាក់​ចូលក្នុង
ម្សៅនិងច្របល់ឲ្យ​ស្មើដៃ​ទាំងពីរ​-អប់ម្សៅ​ប្រហែល ១ ម៉ោង​បិត​ដោយថង់ឲ្យជិត
-ក្រោយ ១ម៉ោងយក​ចេញមកមូរឲ្យស្ដើងល្មម-ម្ទេស, ខ្លឹមបារាំង ហាន់ស្ដើងៗ, ឈីសហាន់​សសៃ, បង្គាបកសំបកកាត់ក្បាលចេាល
-លាបប្រេងអូលីវ​លើនំ ដាក់​ស្លឹក basil ហើយដាក់ទឹកជ្រលក់បេងប៉ោះ ហើយរៀប​បង្គាលើនំ បន្ទាប់មក
​ដាក់ម្ទេស ខ្ទឹមបារាំង ហើយដាក់ចូលឡដុត​នំនៅ​សីតុណ្ហភាព ២៥០ ដឺក្រេរយៈពេល ១៥ នាទី-ក្រោយ ១៥ នាទីយក​នំចេញពីឡ​ដាក់​ឈីសពីលើ ហើយដាក់ចូលឡវិញ៥នាទីទៀតជាការស្រេចសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត