ឯកសារកសិកម្ម
វិធីធ្វើមេជីធម្មជាតិពីផ្លែញ សំរាប់លាយធ្វើជីនានា និងអាចធ្វើជាថ្នាំសំរាប់សត្វគ្រប់ប្រភេទ ការពារ និងព្យាបាលដំណាំ
រូបភាព
ដោយ: Uddam
មេជីពីធម្មជាតិនេះ អាចប្រើសំរាប់លាយធ្វើជីនានា និងអាចធ្វើជាថ្នាំសំរាប់សត្វគ្រប់ប្រភេទ ការពារ និងព្យាបាលដំណាំយើងផងដែរ។
រូបមន្ត :ផ្លែញចំនួន ៣ kg
-យកស្ករ រងូ ឬ ស្ករត្នោតចំនួន ៣លីត្រ ឬ ៣ kg
វិធីធ្វើ :យកផ្លែញលាងទឹកអោយស្អាត រួចហាន់ចំណិតស្តើងតូច យកស្កររងូពាក់កណ្តាលមកច្របល់ចូលអោយសព្វ ហើយដាក់ចូលទៅក្នុងធុង ចំណែកស្កររងូដែលនៅសល់ ចាក់ពីលើ រួចគ្របបិតដោយប្រើក្រដាស និងចងកៅស៊ូការពារការសាយភាយឧស្ម័នដែលវានឹង ចេញមក
-ក្រោយការលាយមួយថ្ងៃ កូរម្តង រយៈពេល ២០ថ្ងៃទៅ៣០ អាចយកមកប្រើបាន។របៀបប្រើ 1:1000។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។