ឯកសារកសិកម្ម
រូបភាព
+វិធីធ្វើ៖
-ដាក់ដីខ្សាច់មួយចំនួនក្នុងផើងលាងសម្អាតវាដោយយកដីខ្មៅ និងកំទេចភក់ចេញ ដែលវាអាចបង្កជាជម្ងឺផ្សេងៗ
-ដាក់ខ្សាច់នោះក្នុងរណ្តៅ ឬក្នុងផើង រួចដាក់នៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់-កាត់មែកក្រូចដែលមានសុខភាពល្អយកប្រវែងប្រមាណ២តឹក
ពីចុងរបស់វា
-លាងសម្អាតផ្នែកខាងគល់របស់វាដើម្បីការពារការកើតផ្សិត រួចដាក់ត្រាំទឹករយៈពេល៥នាទី-ដាក់លាយកំបោរ (ស្លាម្លូ) ជាមួយដីនោះចំនួន៥%នៃដីសរុបដើម្បីបង្កាការកើតផ្សិត
-ដាក់មែកក្រូចឆ្មារដោតចូលក្នុងដីខ្សាច់នោះជម្រៅប្រមាណ
៧សង់ទីម៉ែត្រ (១/៣នៃមែកដែលកាត់នោះ)-បាញ់ទឹកលើមែកនោះបន្ទាប់ពីដាំរួចដើម្បីកុំឲ្យវាខ្វះជាតិទឹក
-យកថង់ប្លាស្ទិចមកគ្របពីលើឲ្យជិតការពារកុំឲ្យភាយ
ចំហាយទឹកចេញពីកន្លែងបណ្តុះ-បាញ់ទឹកនៅលើដើមវាខ្លះៗនៅពេលយើងមើលឃើញថាវាស្ងួត យើងអាចបាញ់នៅម៉ោង១០ព្រឹកបាន-រយៈពេលប្រមាណ២អាទិត្យវានឹងចាប់ផ្តើមចេញឬស ហើយយើងអាចកាយខ្សាច់នោះដើម្បីពិនិត្យបានសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត