ចំណេះដឹងទូទៅ
រូបភាព
+គ្រឿងផ្សំ
-សណ្តែកបាយ កន្លះគីឡូ-ស្ករស ២ខាំ ធ្វើស្នូល ៣ខាំដាក់ក្នុងម្សៅសាគូ-ម្សៅសាគូ 1ចានចង្កឹះ-ស្លឹកចេក
-ទឹក ៨ ចានចង្កឹះ-អំបិល 1ចុងស្លាបព្រាកាហ្វេ+វិធីធ្វើ
-ជាដំបូងអ្នកត្រូវត្រាំសណ្ដែកបាយ រួចលាងទឹកចេញឱ្យស្អាត សឹមយកទៅស្ងោរឱ្យឆ្អិន ដាក់ស្ករស អំបិល កូរអោយសព្វល្អ រួចកិនវាឱ្យម៉ដ្ឋ
-ទុកសណ្តែកនោះឱ្យត្រជាក់បន្តិច បន្ទាប់មកលុញមូល ធ្វើវាឱ្យក្លាយជារាងមូលៗ ទំហំប៉ិនមេ-ចំណែកស្លឹកចេកវិញត្រូវហែកវាឱ្យធំល្មម រួចយកចានធំល្មមសង្កត់លើស្លឹកចេករួចកាត់អោយមូល
-យកម្សៅសាគូមកលាយជាមួយទឹក ឬអប់ជាមួយផ្កាម្លិះ (ប្រសិនបើអ្នកចង់ឱ្យវាមានក្លិនក្រអូប)
-ចាក់ស្ករសចូល ហើយកូរចូលគ្នាឱ្យសព្វ(ឱ្យរាងរាវបន្តិច)-ម្សៅដែលលាយរួចត្រូវយកទៅដាក់ដាំលើភ្លើង ហើយកូររហូតដល់វាឱ្យឡើងខាប់ ឆ្អិនល្អ សាច់ម្សៅឡើងរលោងសឹមដាក់ចុះ
-ទុកម្សៅនោះឱ្យត្រជាក់បន្តិច(ចៀសវាងម្សៅក្តៅធ្វើឱ្យស្លោកស្លឹកចេក) រួចសឹមធ្វើការវេចខ្ចប់-ជាចុងក្រោយលោកអ្នកគ្រាន់តែដាក់ស្នូល(សណ្តែកដែលសូនរួច) ដាក់លើស្លឹក ហើយដួសម្សៅនោះដាក់ពីលើ រួចខ្ចប់វាជារាងបួនជ្រុងរៀបដាក់ចានជាការស្រេច