ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តធម្មជាតិកម្ចាត់កំណកកំបោរជាប់ធ្មេញ

11-Mar-2019 10:40 AM

រូបភាព


ដោយ: Uddam

កំណកកំបោរគឺជាអ្វី ?
កំណកកំបោរ គឺជាស្រទាប់ពណ៌លឿងត្នោត រឹង ដែលតោងជាប់នៅលើធ្មេញ។ វាមានផ្ទុកសារជាតិរ៉ែរឹងរបស់ទឹមាត់ បណ្ដាកំទេចកំទីរបស់វីរូសជាដើម ដែលយូរៗទៅវានឹងឡើងរឹង។ ស្រទាប់របស់កំណកកំបោរ ត្រូវបានកើតឡើង ដោយការកកជាបន្តបន្ទាប់នៃបណ្ដាសារជាតិរ៉ែពីពីទឹក នៅពេលកំណកកំបោរ ស្ថិតនៅជាប់លើធ្មេញ ក្នុងរយៈពេលយូរ វានឹងនាំឱ្យខ្យល់ដង្ហើមមានក្លិនមិនល្អ ហើយវានឹងប្រែទៅជាពណ៌លឿង និងត្នោត។

Image may contain: food

ខាងក្រោមនេះជាវិធីសាស្ត្រសាមញ្ញៗបំផុតដើម្បីកម្ចាត់កំណកកំបោរចេញពីលើធ្មេញតាមបែបធម្មជាតិ ដោយមិនចាំបាច់ត្រូវទៅទន្តពេទ្យ៖

Image may contain: one or more people

ព្យាបាល៖ កំណកកំបោរជាប់ធ្មេញ

Image may contain: foodImage may contain: food
គ្រឿងផ្សំ៖ ម្ស៉ៅសូដា និងអំបិល

Image may contain: one or more people

វិធីធ្វើ និងប្រើប្រាស់៖
-យកម្ស៉ៅសូដា២ស្លាបព្រា លាយជាមួយអំបិល២ស្លាបព្រាច្របល់ចូលគ្នាឲ្យសព្វ
-យកច្រាសដុសធ្មេញជ្រលក់ទឹកឲ្យសើម

Image may contain: one or more people and food

Image may contain: coffee cup

-យកល្បាយដែលលាយរួច ដាក់លើសរសៃច្រាស រួចយកមកដុសធ្មេញដូចធម្មតា។
ដំបូន្មានបន្ថែមសម្រាប់ថែរក្សាធ្មេញ៖
-កុំភ្លេចដុសធ្មេញរបស់អ្នកក្រោយពេលអាហាររួច ឬយ៉ាងហោចណាស់ឱ្យបាន ២ដងក្នុង ១ថ្ងៃ

Image may contain: one or more people, closeup and food

-ប្រើរយៈពេលដុសធ្មេញយ៉ាងតិចណាស់ ២នាទី
-ជ្រើសរើសប្រភេទថ្នាំដុសធ្មេញកម្រិតស្រាល ព្រោះសារធាតុគីមីក្នុងថ្នាំដុសធ្មេញភាគច្រើនប៉ះពាល់ដល់ pH មាត់របស់អ្នក

Image may contain: one or more people and closeup

-ដុសសម្អាតធ្មេញរៀងរាល់យប់មុនពេលចូលគេង ដើម្បីកម្ចាត់កាកសំណល់អាហារជាប់ចន្លោះធ្មេញ
-ប្រើទឹកខ្ពុរមាត់ឱ្យបានទៀងទាត់។ ប្រភេទទឹកខ្ពុរមាត់ធម្មជាតិដែលអ្នកអាចធ្វើដោយខ្លួនឯងបាន ដូចជាជីអង្កាម។ អ្នកក៏អាចលាយទឹកអំបិលជាមួយទឹកធម្មតា។

Image may contain: one or more people and food

Image may contain: one or more people and closeup

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។