ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើទឹកប្រទាលកន្ទុយក្រពើ ដើម្បីសុខភាព !!

12-Mar-2019 07:52 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ

-ប្រទាលកន្ទុយក្រពើ

-ស្លឹកតយ(ដាក់ក៏បាន មិនដាក់ក៏បាន)

-ស្ករស

-អំបិល។

++វិធីធ្វើ

-យកប្រទាលកន្ទុយក្រពើមកចិតបន្លាទាំងសងខាង ចេញ បន្ទាប់មកចិតយកសម្បកចេញឲ្យអស់ទុកតែ សាច់សៗ

– យកសាច់ប្រទាលកន្ទុយក្រពើមកហាន់ជាចំណិតតូចៗ ឬកាត់ជាដុំៗប៉ុនចាហួយដូង រួចយកទៅលាង យកជ័រចេញឲ្យអស់ឲ្យបានច្រើនទឹក បន្ទាប់មកស្រង់ដាក់ក្នុងកញ្ច្រែងទុកមួយអន្លើ

-ដាក់ទឹកដាំក្នុងឆ្នាំង សមល្មមតាមចំនួនប្រទាល។ បើមានស្លឹកតយ អាចដាក់ស្លឹកតយពីរបី សន្លឹកទៅក្នុងឆ្នាំង ដើម្បីឲ្យមានក្លិនល្អ

-ពេលទឹកពុះ ចាក់ស្ករសចូលឲ្យផ្អែមសមល្មមតាមចំណង់ចំណូលចិត្ត ហើយដាក់អំបិលមួយចិប

-ចាក់សាច់ប្រទាលកន្ទុយក្រពើចូល រង់ចាំឲ្យពុះម្តងទៀត ហើយលើកចុះទុកឲ្យត្រជាក់ សឹមដួសដាក់ដបក្លាស្សេទុកបរិភោគបានយូរថ្ងៃ៕

 

ប្រភព៖ សៀវភៅបៃតងសុខភាព