ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

របៀបធ្វើណែមសាច់ត្រី

13-Mar-2019 02:18 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-ត្រីរ៉ស់ ឬ ត្រីឆ្លាត 1kg-ស្ករស ២ស្លាបព្រាបាយ-អំបិល ១ស្លាបព្រាបាយ-រំដេង ៣មើម-ខ្ទឹមស១មើម-ម្ទេស-ស្លឹកកន្ទួត-ស្លឹកចេក-ថង់ប្លាសស្ទិចទុកច្រក
+របៀបធ្វើ
-បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់
-ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ-លាយសាច់ត្រីដែលម៉ត់ហើយជាមួយរំដេង និងខ្ទឹមស
-ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនរឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់-វិចខ្ចប់ជាមួយនឹងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់-ទុក២ថ្ងៃ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនត្រូវដាក់ក្នុងទូរទឹកកកទេសាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបានសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត